ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤ ម៉ោង ៩:១២ ព្រឹក

លោកឧកញ៉ា ចេន ហ្ស៊ី  ទទួលបានការតែងតាំង ជាទីប្រឹក្សា សម្តេចស ខេង ,សម្តេចហេង  សំរិន  និងសម្តេចហ៊ុន  សែន

photo 2022 08 08 09 53 33

                             «លោកឧកញ៉ា ចេន ហ្ស៊ី»

ភ្នំពេញ៖អ្នកជំនួញជនជាតិចិនចូលសញ្ជាតិខ្មែរម្នាក់ ដែលមាន គោរមងារជា អ្នកឧកញ៉ា អាចធ្វើជាទីប្រឹក្សាថ្នាក់ដឹកនាំស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជារហូតដល់ទៅ៣នាក់ តែម្តង គឺ លោក ចេ ន ហ្ស៊ី (Chen Zhi) ដែលគេស្គាល់ថាជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Prince Holding Group ទទួលបានការតែងតាំង ជាទីប្រឹក្សា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ផង , ទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រ កម្ពុជា នីតិកាលទី ៦ ផង និង ជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផង ។

លោក ចេន ហ្ស៊ី (Chen Zhi) ជនជាតិចិនសញ្ជាតិចិនកើត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ១៩៨៧ ( អាយុ៣៥ ឆ្នាំ ) នៅ ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិនទទួលបានការផ្តល់ សញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០២១៤/២០៩ ចុះ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៤។

ប្រមាណជិត២ឆ្នាំក្រោយមកបន្ទាប់ពីទទួលបាន សញ្ជាតិខ្មែរនិងក្នុងនាមជាអ្នកជំនួញដ៏សកម្មនៅកម្ពុជា លោកចេន ហ្ស៊ី ក៏ទទួលបាន ការតែងតាំងគោរមងារជា ឧកញ៉ា ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០២១៦/១៧៨ ចុះ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៦។

រយៈពេលប្រមាណមួយឆ្នាំ ក្រោយមកទៀត ឧកញ៉ា ចេន ហ្ស៊ី ក៏ទទួលបានការតែងតាំង ជាទីប្រឹក្សា ក្រសួងមហាផ្ទៃ មានឋានៈ ស្មើ អនុរដ្ឋលេខាធិការ ដោយពុំទទួលយកប្រាក់បៀវត្សរ៍ ដោយព្រះរាជក្រឹត្យ លេខ នស / រកត /០២១៧/១៨៧ ចុះ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ពោលគឺមានឋានៈ ជា« ឯកឧត្តម ឧកញ៉ា ចេ ន ហ្ស៊ី »។

ជាង២ ឆ្នាំក្រោយមក គឺក្រោយការបង្កើត រាជរដ្ឋាភិបាលកម្ពុជា នីតិកាល ទី៦ នៃ រដ្ឋសភា ឯកឧត្តម ឧកញ៉ា ចេន ហ្ស៊ី ក៏ ទទួលបានការតែងតាំង ជាទីប្រឹក្សា សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /១២១៩/១៨០២ ចុះ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៩ តាមសេចក្តីក្រាបបង្គំទូលថ្វាយ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ។

ប្រមាណ០៥ ខែក្រោយ មក ឯកឧត្តម ឧកញ៉ា ចេន ហ្ស៊ី ក៏ទទួលបានការតែងតាំង ជាទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នីតិកាល ទី ៦ មានឋានៈស្មើ រដ្ឋមន្ត្រីដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០៥២០/៥២១ ចុះ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២០ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីទទួលបានការតែងតាំង ជាទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាល ទី ៦ ប្រមាណជិត០១ ខែក្រោយ មក ឯកឧត្តម ឧកញ៉ា ចេន ហ្ស៊ី ក៏ទទួលបាន ការតែងតាំង ជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន ឋានៈ ស្មើ រដ្ឋមន្ត្រី ដោយពុំទទួលប្រាក់បំណាច់ មុខងារដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០៦២០/៥៩៥ ចុះ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ តាមសេចក្តីក្រាបបង្គំទូលថ្វាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី។

លុះរយៈពេលប្រមាណ០១ ខែ ០៧ ថ្ងៃ ក្រោយមក បន្ទាប់ពីទទួលបានការតែងតាំង ជាទី ប្រឹក្សា ផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា គឺ ឯកឧត្តម ឧកញ៉ា ចេន ហ្ស៊ី ក៏ទទួលបានការផ្តល់ គោរមងារថ្មី ជា អ្នកឧកញ៉ា ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០៧២០/៧២៣ ចុះ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០។

ក្នុងចំណោម មុខតំណែង ជាទីប្រឹក្សាថ្នាក់ដឹកនាំស្ថាប័នជាតិ ទាំង៣រូប មុខតំណែង ជាទី ប្រឹក្សាសម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នីតិកាល ទី ៦ មិនបាន បញ្ជាក់ថាមិនយកប្រាក់បៀវត្សរ៍ ឬ ពុំទទួលប្រាក់បំណាច់ មុខងារ អ្វី ឡើយ ពោលមានន័យថា ឯកឧត្តម អ្នកឧកញ៉ា ចេន ហ្ស៊ី អាចទទួលបានប្រាក់បំណាច់មុខងារ សម្រាប់មុខតំណែងនេះ។

កាលពីដើម ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ នេះ ឯកឧត្តម អ្នកឧកញ៉ា ចេន ហ្ស៊ី បានបរិច្ចាគថវិកា ចំនួន ១ ០០០ ០០០ ( មួយ លាន ) ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការ នៃសកម្មភាពបោសសម្អាតមីន និងគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា តាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕SRP

Read Previous

លោកដួង តារា ប្រកាសគាំទ្រទាំងស្រុង ដែល សម្តេចតេជោ​ ហ៊ុន​ សែន​ បញ្ជាឲ្យរក្សាការពារធនធាន ព្រៃធម្មជាតិនៅជុំវិញសួនឧទ្យានភ្នំតាម៉ៅ និងរៀបចំអោយដាំដើមឈើឡើងវិញ

Read Next

កម្មករម្នាក់ ទៅដកទូរស័ព្ទកំពុងសាកថ្ម ត្រូវបានឆក់ស្លា..ប់ ក្នុងការ៉ាស់សាំងមួយកន្លែងនៅក្រុងសៀមរាប