ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៤ ម៉ោង ៣:៣៨ ល្ងាច

តំបន់ផ្ទះបុរាណក្នុងក្រុងបាត់ដំបង នឹងត្រូវលាបពណ៌ឱ្យដូចគ្នា សម្រាប់ថ្មើជើងក៏ត្រូវឱ្យដូចៗគ្នា ដើម្បីលើកកម្ពស់សោភ័ណភាព

ខេត្តបាត់ដំបង៖រដ្ឋបាលខេត្តនឹងធ្វើការរៀបចំកំណត់ការលាបពណ៌ផ្ទះ ពិសេសសម្រាប់ផ្ទះ ដែលស្ថិតនៅក្នុងតំបន់ផ្ទះបុរាណ ក្រុងបាត់ដំបង ដើម្បីកំណត់ពណ៌ណា ដែលត្រូវលាបឱ្យដូចគ្នា ហើយនៅជំហានបន្តបន្ទាប់ទៀតនឹងត្រូវរៀបចំចិញ្ចើមផ្លូវ សម្រាប់ថ្មើជើងឱ្យដូចៗគ្នា មានកម្ពស់ស្មើគ្នាតែម្ដង។

នេះបើតាមការលើកឡើងរបស់លោកសុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ការរៀបចំសណ្ដាប់ធ្នាប់ ក្នុងក្រុងបាត់ដំបង និងការរៀបចំប្រព័ន្ធខ្សែភ្លើង ខ្សែកាប និងខ្សែអ៊ីនធឺណេត បន្ទាប់ពីធ្វើការរុះរើសំយ៉ាបផ្ទះ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ធំៗរួចមក។

លោក សុខ លូ ក៏បានប្រាប់ឲ្យមន្ត្រីបន្តចុះណែនាំ ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ដីចំណីផ្លូវ ធ្វើការលក់ដូរ ឬប្រកបអាជីវកម្ម គ្មានកន្លែងសម្រាប់ដើរ និងមានភាពរញ៉េរញ៉ៃ និងប្រជាពលរដ្ឋ មួយចំនួនទៀត ដែលព្រមរុះរើសំយ៉ាបផ្ទះហើយ បែជាសាងសង់ជាសំយ៉ាបក្រណាត់ ឬតង់មុខផ្ទះ ក៏ត្រូវធ្វើការណែនាំឱ្យរុះរើចេញដែរ ព្រោះបើមិនធ្វើការណែនាំទាន់ពេលវេលាទេ ទៅមុខទៀតនឹងកាន់តែពិបាកដោះស្រាយហើយ។

លោក សុខ លូ បានថ្លែងថា សម្រាប់ការអភិវឌ្ឍន៍ កែលំអក្រុងបាត់ដំបង ឱ្យមានរបៀបរៀបរយនេះ គឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ជាមួយរដ្ឋបាលខេត្ត ទើបអាចកែប្រែលំអរសោភ័ណភាពក្រុងបាន។

លោក សុខ លូ បន្តថា ដូច្នេះដើម្បីជាការតបស្នងដល់ប្រជាពលរដ្ឋ ដែលចូលរួមសហការ ជាមួយរដ្ឋបាលខេត្តនោះ រដ្ឋបាលខេត្តនឹងធ្វើការចាក់កៅស៊ូជាប្រភេទបេទីប នៅតាមបណ្ដោយផ្លូវសំខាន់ៗ នៅក្នុងមួយចំនួន។

ការចាក់កៅស៊ូគឺក្រោយពីមានការរៀបចំដាក់ប្រព័ន្ធលូរំដោះទឹកកខ្វក់រួចរាល់ និងបន្ទាប់ពីបញ្ចប់រដូវវស្សាហើយ។ ដូច្នេះសូមប្រជាពលរដ្ឋ មានការអត់ធ្មត់ ចំពោះបញ្ហានេះ ចៀសវាងរៀបចំធ្វើផ្លូវហើយ យើងដាក់លូតាមក្រោយ ធ្វើឱ្យខាតបង់ពេលវេលា និងខាតបង់ថវិកាកាន់តែច្រើនថែមទៀត។

ក្នុងកិច្ចប្រជុំ លោក សុខ លូ បានមានប្រសាសន៍ ផងដែរថា៖ ដោយសារប្រជាពលរដ្ឋ បានចូលរួមជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការស្ម័គ្រចិត្តចូលរួមរុះរើសំយ៉ាបផ្ទះ ផ្ទាំងប៉ាណូធំៗ បានកែប្រែទីក្រុងបាត់ដំបង ឱ្យមានរបៀបរៀបរយជាងមុន។

ករណីបែបនេះ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រធានអង្គភាព អគ្គិសនីខេត្ត ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបក្នុងខេត្ត ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ិនធឺណេត ជួយពន្លឿនក្នុងការរៀបចំប្រព័ន្ធខ្សែភ្លើង ខ្សែកាប ខ្សែអ៊ិនធឺណេត ដែលកំពុងមានភាពរញ៉ែរញ៉ៃ ងាយនឹងបង្កជាហានិភ័យ ផ្ទុះសេខ្សែភ្លើងជាដើម ដោយត្រូវរៀបចំបង្កប់ដាក់ចូលក្រោមដីវិញ។ ចំណែកចំពោះខ្សែណាអត់ប្រើគឺត្រូវកាត់ចោលតែម្ដង ហើយត្រូវយកចិត្តទុកដាក់ធ្វើកិច្ចការនេះ ដោយត្រូវធ្វើឱ្យបានលឿន។

លោក ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារក្រុង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់អភិរក្ស ទាំងអស់ស្ម័គ្រចិត្ត និងចូលរួមជាមួយរដ្ឋបាល ខេត្តបាត់ដំបង ធ្វើការរុះរើសំយ៉ាបផ្ទះ និងផ្ទាំងប៉ាណូហើយ និងត្រៀមទទួលការរៀបចំសំយ៉ាបថ្មី៕SRP

Read Previous

ឃាត់ខ្លួនពេទ្យគ្មានអាជ្ញាប័ណ្ណម្នាក់នៅខេត្តសៀមរាប ក្រោយចាក់ថ្នាំប្រហែល១០មុខ ទៅលើអ្នកជំងឺ ក្នុងពេលតែមួយ បណ្តាលស្លា..ប់

Read Next

សម្ដេចហ៊ុន សែន ប្រាប់អ្នកយកឈ្មោះនិងរូបសម្ដេច ទៅបង្កើតតេឡេក្រាម ឲ្យលុបជាបន្ទាន់ បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់