ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤ ម៉ោង ៦:១៧ ល្ងាច

រដ្ឋមន្ត្រីជា សុផារ៉ា ហៅសំណង់ខុសច្បាប់ នៅក្នុងរមណីយដ្ឋានអង្គរ ថា ជាសំណង់ដ៏គួរឲ្យខ្មាស់អៀន

photo 2022 08 17 16 05 15ខេត្តសៀមរាប៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស លោក ជា សុផារ៉ា បានហៅការចេញលិខិតនេះថា ជាការខុសឆ្គង ហើយអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវចំពោះរឿងនេះ និងហៅសំណង់ខុសច្បាប់ទាំងនោះ ថាជាសំណង់ដ៏គួរឲ្យខ្មាស់អៀន។ លោកបានមានប្រសាសន៍ថា នៅក្នុងរមណីយដ្ឋានអង្គរ មានសំណង់ខុសច្បាប់ប្រមាណជាង៨ពាន់សំណង់ ដែលជាសំណង់ដ៏គួរឲ្យខ្មាសអៀន។

រដ្ឋមន្រ្តីបានបញ្ជាក់ថាចាប់តាំងពីរដ្ឋបាលខេត្តសៀមរាប ចេញលិខិតចុះថ្ងៃទី២៧ មិថុនា ឆ្នាំ២០២២  សំណង់មានសំណង់ខុសច្បាប់ ចំនួន៣៩៨សំណង់ ត្រូវបានសាងសង់ ដូច្នេះអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវ ដោយត្រូវមោឃៈភាពលិខិតនោះជាបន្ទាន់។ បើទុកដូចជាការលើកទឹកចិត្ត ដល់ការរីករាលដាលនៃសំណង់ខុសច្បាប់មិនអាចគ្រប់គ្រងបាន។

លោកជា សុផារ៉ា បានថ្លែងបញ្ជាក់ទៀតថា ដោយសារតែព្រះរាជក្រឹត្យ លេខ០០១នសចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយចំណូលដែលបានពីវិស័យទេសចរណ៍អង្គរ ទទួលបានរាប់រយលានដុល្លារក្នុង១ឆ្នាំៗនោះ ចាប់ពីពេលនេះតទៅ គឺអាជ្ញាធរទាំងអស់ត្រូវបញ្ចប់ ការទទួលស្គាល់ ការធ្វើជាសាក្សី នូវរាល់ចរន្តនៃលក់ដូរដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។  ចំណែកប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ក៏កុំច្រឡំនិងឈប់ស្រមើស្រមៃថា អាចនឹងទទួលបានសិទ្ធិកាន់កាប់ដី តទៅទៀតនៅថ្ងៃណាមួយឱ្យសោះ។ «ចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាយូរមកហើយនោះ គឺពួកគាត់មានសិទ្ធិរស់នៅបន្តដោយគ្មានការបណ្ដេញឱ្យចាកចេញឡើយ ក៏ប៉ុន្តែការធ្វើផ្ទះថ្មីជំនួសផ្ទះចាស់ ឬក៏ការជួសជុលផ្ទះត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា»។

លោកបញ្ជាក់បែបនេះ ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃពុធនេះ។

បើតាម លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានលើកឡើងថា សំណង់ខុសច្បាប់ប្រមាណជិត៤០០សំណង់ ត្រូវបានគេលួចសាងសង់ នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងរយៈពេលបីខែចុងក្រោយនេះ ពោលចាប់តាំងពីមានការស្នើសុំពន្យាពេលរុះរើពីសំណាក់អាជ្ញាធរខេត្តសៀមរាប។

សូមជម្រាបថាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប បានចេញលិខិតមួយដោយស្នើសុំឲ្យអាជ្ញាធរជាតិអប្សរា ផ្អាកជាបណ្តោះអាសន្ននូវការរុះរើសំណង់ និងការ្យផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១ និងតំបន់២ នៃតំបន់រមណីយដ្ឋានអង្គរ៕SRP

Read Previous

សំណង់ខុសច្បាប់កើនឡើង នៅក្នុងឧទ្យានអង្គរ «កម្ពុជាទទួលបានលិខិតព្រមាន ២ដង ពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក

Read Next

អាជ្ញាធរស្រុកព្រៃឈរ ប្រាប់ក្រុមហ៊ុនអនុវត្តគម្រោង ធ្វើ​ការ​សាងសង់​សំណង់​ ប្រើប្រាស់​ឲ្យបាន​យូរ​អង្វែង​