ខេត្តមណ្ឌលគិរី៖រថយន្តដឹកឈើមួយគ្រឿងបានក្រឡាប់បណ្ដាលអោយមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នៅវេលាម៉ោង ២៣និង១៥ នាទី ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចហួសស្នាក់ការ៦៤ ចន្លោះគីឡូម៉ែត្រលេខ ៧៨ និង ៧៩ លើផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្ដម៉ាកធុនដ្រា ពណ៌ស គ្មានស្លាកលេខ បើកធ្លាក់ផ្លូវដោយខ្លួនឯងក្នុងទិសដៅពីរកើតទៅលិច។
សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ អ្នកធ្វើដំណើរ
ទី១. អ្នកបើកបរឈ្មោះ ទេព ស្រស់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( ស្លាប់ )។
ទី២. អ្នករួមដំណើរឈ្មោះ សួ សុវណ្ណថា ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិថ្មីកណ្ដាល ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ( ស្លាប់ )។
ទី៣. អ្នករួមដំណើរឈ្មោះ ខៀវ សារុំ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( មិនមានរងរបួស )។
ទី៤. អ្នករួមដំណើរឈ្មោះ ស្រេង ផល្លី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( មិនមានរងរបួស )និងទី៥. អ្នករួមដំណើរឈ្មោះ គុជ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែងក្នុង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( មិនមានរងរបួសទេ )។
ប្រភពបន្តថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងដោយសាររថយន្ដបើកបរក្នុងល្បឿនលឿន ដល់ផ្លូវកោងក៏រ៉េចង្កូតធ្លាក់ផ្លូវតែម្ដង៕SRP