ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ។
លោកទៀ សីហា ក៏បានប្រាប់ពលរដ្ឋឲ្យ
បន្តទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ចំនួន និងចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមវត្តអារាម ជាមួយក្រុមគ្រួសារប្រកបដោយសេចក្តីសុខ។
លោកបញ្ជាក់បែបនេះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ ក្នុងឱកាសចូលរួមក្នុងពិធីកាន់វេណ១ នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា។
សូមជម្រាបថា បន្ទាប់ពីបូជាទានធូប រួចមក ថ្នាក់ដឹកនាំ ក៏បានប្រគេនតេយ្យទាន និងបច័្ចយដល់ព្រះសង្ឃ គង់នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា រួមមានបច្ច័យ២លានរៀល អង្ករ៥ការ៉ុងស្មេីរនឹង២៥០គីឡូ មី៥កេស ទឹកសុទ្ធ១០កេស ទឹកក្រូច១០កេស ទឹកត្រី៤យួរ ទឹកស៉ីអ៉ីវ៤យួរ ត្រីខ១កេស ស្លាដក់៧សូងនិងសម្ភាៈផ្សេងៗទៀតផងដែរ៕SRP