ខេត្តកំពង់ចាម៖លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមា នៅពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានចាត់តាំងលោកវរសេនីយ៍ទោ ថុង ភូរីវុធ អធិការរងទទួលផែនការងារយុត្តិធម៌ ដឹកនាំកំលាំងអធិការដ្ឋាននគរបាលស្រុកកងមាស ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្របៅ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ លូស្បៃម៉ុង នៅចំណុចបឹងចង្កែងទួយ ស្ថិតនៅភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការរឹបអូសបាន លូស្បៃមុងចំនួន៤៣មាត់ វះបំផ្លាញព្រួលប្រវែង២៥០០ម៉ែត និងបង្គោលឈើ បង្គោលឫស្សីចំនួន៣០០ដើម ព្រមទាំងបានចាក់លែងកូនត្រីចូលបឹងធម្មជាតិវិញ ចំនួន៣៥គីឡូក្រាម។ ចំពោះឯឧបករណ៍ ត្រូវបានដុតចោល តាមបញ្ជារបស់ លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកំពង់ចាម។
សូមបញ្ជាក់ថាក្នុងរដូវទឹកទន្លេមេគង្គហក់ឡើងនេះ គេសង្កេតឃើញថា មានបទល្មើសនេសាទ កេីនឡេីងព្រមជាមួយផងផងដែ៕SRP