ព័ត៌មានទាន់ហេតុការណ៍ :

- ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង
ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២២ ម៉ោង ៩:៤៩ ល្ងាច

ថ្ងៃនេះប្រកាសអភិបាលរងខេត្តសៀមរាបថ្មី ៤រូប ឲ្យកាន់តំណែងជាផ្លូវការ

J7 Estate

ខេត្តសៀមរាប៖អភិបាលរងខេត្តសៀមរាបថ្មី ៤រូប រួមមាន៖ លោក សុខ ថុល ឋានន្តរស័កឧត្តមមន្ត្រីថ្នាក់លេខ៥ , លោកស្រី ម៉ននី រងី្ស ឋានន្តរស័កឧត្តមមន្ត្រីថ្នាក់លេខ៦ , លោក ឃឹម ហ្វីណង់ ឋានន្តរស័ក វរៈមន្ត្រីថ្នាក់លេខ៥ និង លោក យុន លីនណេ ឋានន្តរស័កឧត្តមមន្ត្រី ថ្នាក់លេខ៤ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តសៀមរាប និង លោក លី វណ្ណៈ នាយករងរដ្ឋបាល ឋានន្តរស័កវរៈមន្ត្រីថ្នាក់លេខ១ មកជានាយករដ្ឋបាលសាលាខេត្ត។

ពិធីនៅសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាព លោក ប៊ុន ហុង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងពិធីលោក ទៀ សីហា បានលើកឡើងអំពីសកម្មភាព និងសមិទ្ធផលនានាក្នុងខេត្ត ដែលបានកើតឡើងពីការខិតខំប្រឹងប្រែង រួមគ្នារវាងថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពជំនាញជុំវិញខេត្ត។ កិច្ចការអភិវឌ្ឍន៍ទាំងអស់នេះដែរ គឺមានគោលបំណងបម្រើរផលប្រយោជន៍ទូទៅ ដើម្បីជាការបង្កើតការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ជាក់ស្តែងអត្រាភាពក្រក្រីរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានការថយចុះជាលំដាប់ក្នុងឆ្នាំ២០២២នេះ។

ថ្លែងក្នុងពិធីនោះ លោក ប៊ុន ហុង បានមានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្តត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឲ្យល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួន ដូចជា៖ ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានល្អតាមរយៈកាផ្សព្វផ្សាយវិធានការ របស់ក្រសួងសុខាភិបាល និងត្រូវពិនិត្យ ដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជាពលរដ្ឋអោយបានត្រឹមត្រូវ និងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្រ្កាបឲ្យខាងតែបាន ចំពោះបញ្ហាគ្រឿងញៀន។

លោកក៏បានសំដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត ដែឡមានការសហការគ្នាល្អ ក្នុងការអភិវឌ្ឍន៍ឲ្យខេត្តសៀមរាប មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រុញដល់អភិបាលរងខេត្ត ក៏ដូចនាយករដ្ឋបាលសាលាខេត្ត ដែលទើបតែប្រកាសចូលការន់តំណែងថ្មី ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្ត ឲ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ និងត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ នឹងដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវដោះស្រាយរាល់បញ្ហ ដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា។

លោកក៏បានធ្វើការណែនាំមួយចំនួនដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព សំខាន់នូវអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី លើការបង្ក្រាបបទល្មើសគ្រប់រូបភាព ពិសេសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តទេសចរណ៍មួយនេះ ឲ្យកាន់តែមានការអភិវឌ្ឍន៍ជាបន្តទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើកកម្ពស់សេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើងថែមទៀត និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកក៏បានសុំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្តឲ្យទទួលបាន ជោគជ័យថែមទៀត៕SRP

Read Previous

អភិបាលខេត្តត្បូងឃ្មុំ​ ប្រាប់មន្ត្រីឲ្យ​បង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ឲ្យអស់ចេញពីមូលដ្ឋាន

Read Next

លោក ជាម ច័ន្ទសោភ័ណ្ទ ផ្តល់ថវិកា​ និងប្រេងសាំង ដេីម្បី​លើកទឹកចិត្តដល់មន្ត្រីសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ