ព័ត៌មានទាន់ហេតុការណ៍ :

- ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង - ឪពុក «យកកាំបិត អារក» កូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ - ពលរដ្ឋមានការព្រួយបារម្ភ រឿង ល្បែងអាប៉ោង នៅស្រុកត្រពាំងប្រាសាទ អាចបង្កឱ្យមានអំពើអសន្តិសុខកើតឡើង
ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២២ ម៉ោង ៣:៣៨ ល្ងាច

នាយករដ្ឋមន្រ្តីស្ដីទី៖ ប្រភេទល្បែងស៊ីសងតាមភូមិ ឃុំ សង្កាត់ ភារកិច្ចបង្ក្រាបទទួលខុសត្រូវ គឺរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយថ្នាក់ជាតិនឹងតាមដាន

J7 Estate

IMG 20220923 093547 932ភ្នំពេញ៖អញ្ជើញជាអធិបតី ពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នៅរសៀលថ្ងៃព្រហ្បតិ៍ ម្សិលមិញ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានឆ្លៀតរម្លឹកឡើងវិញនូវសារពិសេស សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដោយសម្ដេច ស ខេងបានគូសបញ្ជាក់ថា សម្រាប់ប្រភេទល្បែងស៊ីសង តាមភូមិ ឃុំ សង្កាត់ ដែលនាំទៅដល់ការកើតមានអំពើលួច ឆក់ ប្លន់ ហិង្សា បំផ្លាញទ្រព្យសម្បត្តិ និងសុភមង្គលក្រុមគ្រួសារនោះ ភារកិច្ចបង្ក្រាបជាការទទួលខុសត្រូវរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយថ្នាក់ជាតិនឹងតាមដាន។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានបន្តថា៖ ចំណែកល្បែងស៊ីសងជាប្រភេទល្បែងអនឡាញខុសច្បាប់ ដែលកំពុងបង្កឱ្យមានអំពើជួញដូរមនុស្ស បង្ខាំងមនុស្ស អំពើទារុណកម្ម និងជួញដូរកម្លាំងពលកម្ម ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិនោះ ជាថាភារកិច្ចបង្ក្រាប នឹងទទួលខុសត្រូវដោយថ្នាក់ជាតិ។

សម្ដេច ក៏បានផ្ដល់ទស្សនាទានដល់អង្គពិធីដែលភាគច្រើនថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អំពីសារៈសំខាន់នៃការងារនេះផងដែរ៕SRP

Read Previous

ស្លា…ប់ម្នាក់ រងរបួ..សម្នាក់ នៅស្រុកប្រាសាទបាគង ដោយគ្រោះថ្នាក់ចរាចរណ៍

Read Next

ប្រទះឃេីញសាកសព ដេកស្លា…ប់ នៅស្រុកជីក្រែង រហូតហើមស្អុយ