ខេត្តសៀមរាប៖យុវជនម្នាក់ចុះលេងទឹកបណ្ដាលឲ្យលង់ស្លាប់។ ហេតុការណ៍បានកើតឡើងវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចស្ពានអូររមាស ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលេី ស្រុកជីក្រែង ខេត្តសៀមរាប។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ វី ថា ភេទប្រុសអាយុ ១៩ឆ្នាំ ទីលំនៅភូមិក្បាលដំរី ឃុំពង្រលេី ស្រុកជីក្រែង ខេត្តសៀមរាប។
របាយការណ៍បន្តថាតាមការបំភ្លឺរបស់សាច់ញ្ញាតិ ជនរងគ្រោះ មានជំងឺសតិមិនប្រក្រតី បានចុះលេងទឹកជ្រៅបណ្តាលអោយលង់ទឹកស្លាប់តែម្ដង៕SRP