ខេត្តមណ្ឌលគិរី៖ក្នុងកម្មវិធីសំណេះសំណាល ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តមណ្ឌលគិរី នៅខេត្តមណ្ឌលគិរី នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា «ទឹកស្ងប់ មិនមែនបានន័យថាមិនមានត្រី»។
លោក ហ៊ុន ម៉ានី បន្តថា៖ ត្រូវចង់ចាំថា កម្ពុជាត្រូវបានគេសាកល្បងជាច្រើនលើក ច្រើនសារ ក្នុងរូបភាពពណ៌ មួលបង្កាច់ ដែលនាំឲ្យមានការបែកខ្ញែកគ្នាផង និងនាំដល់ការបង្កចលាចលជាច្រើនលើកច្រើនសារផង។
កម្ពុជាយើងបានស្វែងរកសន្តិភាព និងមានឱកាសបន្តអភិវឌ្ឍជាតិ ដែលមានមកនូវសេចក្តីសុខ និងភាពរីកចម្រើនជូនប្រជាជន។ ក្នុងន័យនេះ កម្ពុជា មិនអនុញាតិអាចឲ្យមានភាគីណាមួយ មានចេតនាអាក្រក់ បង្កភាពចលាចល និងអស្ថិរភាពសង្គម ដែលរំខានដល់សេចក្តីសុខ នៃ ប្រជាជាតិកម្ពុជា បានទៀតនោះទេ។
ខ្ញុំសូមលើកមកសារជាថ្មី នៃពាក្យមួយឃ្លាគឺ៖ «ការពារអនាគត» (កម្ពុជា)។ ការពារអនាគតប្រជាជាតិ ដែលមានភាពសម្បូរសប្បាយ ការពារអនាគត ដែលមានខឿនការពារជាតិ និងសន្តិសុខជាតិរឹងមាំ ការពារអនាគតដែលមានខឿនសេដ្ឋកិច្ចជាតិ មានភាពធន់ និងពោរពេញទៅដោយឱកាស៕SRP