ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ ម៉ោង ២:៥១ ល្ងាច

នៅទីបំផុត អាជ្ញាធរខេត្តកំពង់ចាម ហ៊ុំព័ទ្ធដីបឹងចារ បន្ទាប់ពីរកឃើញ មានការឈូសឆាយដោយខុសច្បាប់

ក្រុមមន្ត្រីជំនាញជលផល និងអាជ្ញាធរស្រុកស្រីសន្ធរ បាននាំគ្នាចុះធ្វើការហ៊ុំព័ទ្ធកំណត់ដីបឹងរបស់រដ្ឋ ស្ថិតនៅចំណុចបឹងចារ ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ។

ការចុះហ៊មព័ទ្ធនេះ បន្ទាប់ពី អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់បញ្ជាឲ្យ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកស្រីសន្ធរ ចុះពិនិត្យស្រាវជ្រាវ និងចាត់វិធានការជាបន្ទាន់ លើជនល្មើស ដែលប្រព្រឹត្តឈូសឆាយប៉ះពាល់លើដីបឹង និងដីរបស់រដ្ឋ។

បើតាមអភិបាលរងស្រុកស្រីសន្ធរ លោក ប៊េត វ៉េងឃីម បានឱ្យដឹង នៅថ្ងៃ សៅរ៍នេះ ថា ករណី ការឈូសឆាយដីបឹងចារ បន្ទាប់ពីទទួលបានព័ត៌មាននេះ អាជ្ញាធរស្រុកស្រីសន្ធរបានបង្កើតគណៈកម្មការ ដឹកនាំដោយ លោក វៃ គឹមសែ អភិបាលរងស្រុកស្រីសន្ធរ សហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះចាត់វិធានការ ហ៊ុំព័ទ្ធដីចំណុចកើតហេតុ ទុកជាសម្បត្តិរបស់រដ្ឋ បន្ទាប់ពី ពិនិត្យឃើញថា មានការឈូសឆាយប៉ះពាល់លើដីបឹងរបស់រដ្ឋពិតមែន។ លោកបានបញ្ជាក់ផងដែរថា ករណីនេះ អាជ្ញាធរស្រុក មិនបានចាប់ឃាត់ខ្លួនជនណាម្នាក់នោះទេ។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានឲ្យដឹងដែរថា ក្នុងការចុះស្រាវជ្រាវ លោកបានពិនិត្យឃើញថា មានការឈូសឆាយប៉ះពាល់លើដីបឹងរបស់រដ្ឋប្រមាណជាជិត ១ហិកតា ដែលជាដែននេសាទរបស់រដ្ឋ។

លោក អ៊ុក ណារិន បានបន្តថា ដីនៅចំណុចក្បែរកន្លែងកើតហេតុ កន្លងមកក៏មានប្រជាពលរដ្ឋអាស្រ័យផលផងដែរ។ ប៉ុន្តែចំណុចឈូសឆាយ គឺគេបានយកគ្រឿងចក្រទៅឈូសបកដី ប្រមូលព្រៃលិចទឹកទាំងនោះ យកដាក់លើដីស្រែទុកសម្រាប់ធ្វើជី។

បើតាមលោក អ៊ុក ណារិន ប្រការដែលបុគ្គលបានយកគ្រឿងចក្រ ទៅឈូសឆាយដីព្រៃលិចទឹក ដោយគ្មានការអនុញ្ញាត ចំពោះផ្លូវច្បាប់ ចំណុចទី១ អាចពិន័យអន្តរការ នូវមាត្រា៩៦ ចំណុច៤ ជាប្រាក់ពី ៥ លានរៀល ទៅ ១០ លានរៀល និងចំណុចទី២ នូវ មាត្រា១០១ ចំណុច១ អាចមានទោសទណ្ឌពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៥ លានរៀល និងរឹបអូសវត្ថុតាងទុកជាសម្បត្តិរដ្ឋ។ លោកថា ក្នុងការចុះស្រាវជ្រាវ ជាច្រើនលើកនៅចំណុចកើតហេតុ សមត្ថកិច្ចមិនបានជួបគ្រឿងចក្រកំពុងធ្វើសកម្មភាពនោះទេ គឺឃើញត្រឹមតែស្លាកស្នាម នៃការឈូសឆាយប៉ុណ្ណោះ។

អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ សាលាខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ្ត បានឲ្យដឹងថា ជុំវិញករណីឈូសឆាយប៉ះពាល់ដីបឹង នៅស្រុកស្រីសន្ធរ បន្ទាប់ពីអាជ្ញាធរខេត្ត បានទទួលព័ត៌មាន តាមរយៈប្រជាពលរដ្ឋ នៅលើបណ្ដាញសង្គម គឺរដ្ឋបាលខេត្តបានចាត់ការភ្លាមៗផងដែរ។ ដោយចាត់តាំងមន្ត្រីជំនាញខាងជលផល សហការជាមួយអាជ្ញាធរដែនដី ចុះពិនិត្យជាក់ស្ដែង លើករណីនេះឃើញថា មានការឈូសឆាយប៉ះពាល់លើដីបឹងរបស់រដ្ឋពិតមែន។ ប៉ុន្តែភ្លាមៗនោះ ក្រុមការងារមិនអាចកំណត់មុខសញ្ញាបាន ដោយសារវាពុំមែនបទល្មើសជាក់ស្ដែង ពោលគឺឃើញត្រឹមតែស្នាមឈូសឆាយ មិនបានឃើញគ្រឿងចក្រនៅទីនោះទេ៕ដោយនាគខៀវ

Read Previous

សម្ដេច ស ខេង៖ ស្ថានភាពផ្ទៃក្នុងប្រទេស ក្រុមប្រឆាំងជ្រុលនិយម នៅតែបន្តប៉ុនប៉ងបំផ្លាញសន្តិភាព

Read Next

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ សន្តិភាព បានកើតឡើងដោយលំបាក ប៉ុន្តែអាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើយើងធ្វេសប្រហែស