ខេត្តសៀមរាប៖មនុស្សចំនួន២នាក់ ត្រូវបាននគរបាលខេត្តសៀមរាប បញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃអាទិត្យ ម្សិលមិញ ករណី រក្សាទុក សមគំនិតជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចលើដងផ្លូវ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
ដោយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា។
មន្ត្រីនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់ អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃចន្ទនេះថា
ជនសង្ស័យ៖ ១.ឈ្មោះ ប៊ិន សុទី ភេទប្រុស ឆ្នាំកំណើត ១៩៩៧ ជនជាតិខ្មែរ មុខរបរ (គ្មាន) មានទីលំនៅ ភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)។
២.ឈ្មោះ គា សុវណ្ណរិទ្ធ ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ (គ្មាន) មានទីលំនៅ ភូមិពោធ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ (មានសារធាតុ ញៀននៅក្នុងខ្លួន)។
មន្ត្រីនគរបាលថ្លែងបន្តថា ករណីបង្ក្រាបនេះ
សមត្ថកិច្ចនគរបាលដកហូតវត្ថុតាងរួមមាន៖
» ម្សៅកេតាមីនពណ៌សថ្លា ចំនួន ១៨កញ្ចប់ ស្មើនឹងទម្ងន់ ៩.៥០ ក្រាម(ទម្ងន់សុទ្ធ)
» ម្សៅម៉ត់ពណ៌ស្វាយ ប្រភេទកេតាមីនចំនួន ២កញ្ចាប់ ស្មើនឹងទម្ងន់ ៧.៩៧ក្រាម(ទម្ងន់សុទ្ធ)
» សៅម៉ត់ពណ៌ប្រផេះ ប្រភេទកេតាមីនប្រភេទចំនួន ១កញ្ចាប់ ស្មើនឹងទម្ងន់ ១១.៧៥ក្រាម(ទម្ងន់សុទ្ធ)
» កេតាមីនប្រភេទគ្រាប់ពណ៌ប៉ៃតងចំនួន ០៦គ្រាប់ ស្មើនឹងទម្ងន់ ២.០០ក្រាម(ទម្ងន់សុទ្ធ)
» ម្សៅមេតំហ្វេតាមីន ១កញ្ចាប់ ស្មើនឹងទម្ងន់ ២.៤៦(ទម្ងន់សុទ្ធ)
» អុិចស្រ្តាសុីប្រភេទម្សៅក្រាមពណ៌ទឹកក្រូចចំនួន ០១កញ្ចប់ ស្មើនឹងទម្ងន់ ២១.៦៤ក្រាម(ទម្ងន់សុទ្ធ)
» សៀវភៅកំណត់ត្រាទិញលក់គ្រឿងញៀន១ក្បាល
» ទូរស័ព្ទដៃចំនួន ០៣គ្រឿង
» ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនផងដែរ៕ដោយនាគខៀវ