សម្ដេចតេជោ ហ៊ុន សែន បានថ្លែងស្នើដល់អ្នកលេងបណ្ដាញសង្គមទាំងឡាញបញ្ឈប់ការចែករំលែកបន្តនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ខណៈអ្នកនាង មាស សុខសោភា បានលុបបទចម្រៀងនេះចេញពីហ្វេសប៊ុក និងយូធូប និងបានសូមទោសពីកំហុសរបស់ខ្លួនទៅហើយ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា សូមកុំឱ្យរឿងបទចម្រៀងមួយបទដែលត្រូវបានដកចេញទៅហើយ ក្លាយទៅជារឿងយកមកជជែកគ្នាក្នុងបណ្ដាញសង្គមតទៅទៀតអី។
សម្តេចហ៊ុន សែន ស្នើបែបនេះក្នងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត៦ពាន់នាក់ នៅថ្ងៃចន្ទនេះ៕ដោយនាគខៀវ