ខេត្តសៀមរាប៖អធិការនគរបាលស្រុកប្រាសាទបាគងលោកវរសេនីយ៍ឯកលឹម សម្បត្តិ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោង ៦ ៖៣០ នាទីល្ងាច មានករណីទុស្សេកាប៊ីនភ្លើង នៅក្នុងបុរីអចលនទ្រព្យអង្គរនៅចំណុចភូមិ គោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង តាមបណ្ដោយផ្លូវជាតិលេខ ៦ ចុះពីផ្លូវជាតិ ២គីឡូម៉េត្រ ចម្ងាយពីអធិការ១០គីឡូម៉េត្រ។
អធិការបានបន្តថា ករណីនេះ បណ្ដាលឱ្យខូចខាត: កាប៊ីនចែកចាយភ្លើងក្នុងបុរី ១ បន្ទប់ ហើយមិន បណ្ដាលអោយប៉ះពាលដល់ផ្ទះ ដែលនៅជុំវិញនោះទេ ដោយសារប្រជាពលរដ្ឋនិងប្រជាការពារគ្រប់គ្រង់ទាន់ពេល។
លោកអធិការបន្តថា ក្នុងពេលកំពុងកើតហេតុរថយន្ដពន្លត់អគ្គីភ័យ របស់ស្រុកប្រាសាទបាគង បានចេញជួយអន្តរាគមន៍ ១គ្រឿង ដោយពុំបានប្រើប្រាស់ទឹកនោះទេ ដោយក្រុមការងារគ្រប់គ្រងបុរី និងនគរបាលប៉ុស្ដិ៍ ប្រជាការពារ បានប្រើប្រាស់ បំពង់ពន្លត់អគ្គីភ័យអស់ចំនួន ២ បំពង់ ហើយគ្រប់គ្រងបាន។មូលហេតុ ម្ចាស់ផ្ទះចាក់សោចោលហើយផ្ទុះស្សេការប៊ីនភ្លើង៕ដោយនាគខៀវ