ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ ម៉ោង ២:៤២ ល្ងាច

អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរត្រូវពន្លឿន ដល់ការដោះស្រាយទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំ ដល់អាជ្ញាធរត្រូវពន្លឿនដល់ការដោះស្រាយទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណា ធ្វើការផ្ដល់ជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានឆាប់រហ័ស ព្រោះថាបើមិនខិតខំដោះស្រាយទំនាស់ដីធ្លីនេះទេ គឺការផ្ដល់ជាវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុនេះគឺមិនងាយនឹងបានផ្ដល់ជូនប្រជាពលរដ្ឋឡើយ។

លោកបានលើកឡើងថា ការផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ គឺជាការគិតគូរដ៏ថ្លៃថ្លារបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដោយឱ្យអាជ្ញាធរខិតខំដោះស្រាយ និងផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានឆាប់រហ័ស និងឱ្យបានកាន់តែច្រើន។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលបានវិញ្ញាបនបត្រអចលនវត្ថុ នេះ សូមប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងបើសិនជាអាចសូមកុំធ្វើការលក់ដូរ ដោយទុកជាទ្រព្យសម្បត្តិសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះថាបើយើងធ្វើការលក់ដូរដីធ្លីនេះអស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកសិករទាំងអស់នឹងបាត់បង់ចំណូលដោយសារប្រជាពលរដ្ឋពុំមានដីសម្រាប់ធ្វើការដាំដុះដំណាំកសិកម្មផ្សេងៗ ពុំមានកន្លែងសម្រាប់សង់លំនៅដ្ឋានដើម្បីរស់នៅ ក៏ដូចជាកូនចៅជំនាន់ក្រោយពុំមានដីសម្រាប់ការដាំដំណាំ និងការស្នាក់នៅជាដើម។

លោកក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមធ្វើការចូលរួមបោះឆ្នោតឱ្យបានទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ដើម្បីបំពេញជាកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋ និងជ្រើសរើសអ្នកតំណាងដែលមកពីគណបក្សដែលខ្លួនស្រឡាញ់ ដោយក្នុងនោះពេលត្រឡប់ទៅគេហដ្ឋានវិញសូមធ្វើការត្រួតពិនិត្យឯកសាររបស់ខ្លួន ដូចជាអត្តសញ្ញាណប័ណ្ណជាដើម ហើយបើសិនជាបាត់អត្តសញ្ញាណប័ណ្ណ សូមរួសរាន់ដើម្បីធ្វើ ឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ឱ្យបានមុនថ្ងៃ២១ខាងមុខនេះ ទើបយើងមានសិទ្ធិចូលរួមបោះឆ្នោតនាពេលខាងមុខនេះផងដែរ។

លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋស្ថិតក្នុងឃុំស្ដៅ ស្រុករតនមណ្ឌល នៅថ្ងៃពុធ នេះ៕ដោយនាគខៀវ

Read Previous

ឆេះ កាប៊ីនភ្លើង នៅក្នុងបុរីអចលនទ្រព្យអង្គរ

Read Next

បុរសម្នាក់ បើកម៉ូតូលឿន បុករថយន្តធុនធំពីក្រោយបណ្ដាលឱ្យរងរបួសធ្ងន់