បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីរំលោភសេពសន្ថវ:។ ការឃាត់ខ្លួននៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ កំលាំងនគរបាល ហើយបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
សមត្ថកិច្ចខេត្តតាកែវបានឲ្យដឹងថា ករណីចាប់រំលោភកើតឡើង កាលពី វេលាម៉ោង១៦.០០នាទីថ្ងៃទី៨ខែសីហា ឆ្នាំ២០២៣ ក្នុងភូមិអណ្តែងសាំងជ្វា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។
សមត្ថកិច្ចានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ឌីន សេន ហៅ ម៉ាន សេន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរ កសិករ (ពិកាជើង១ចំហៀង)។
បើតាមសមត្ថកិច្ចជនសង្ស័យ បានធ្វើសកម្មភាពលួងលោមចាប់រំលោភ ជនរងគ្រោះ ចំនួន២នាក់ បងប្អូននៅក្នុងបន្ទប់ទឹករបស់ខ្លួន។ ជនរងគ្រោះ ១/ ឈ្មោះ ម.. រ..ហ.. ភេទ ស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស។ ២/ ឈ្មោះ ម.. ..ហ្.. ភេទស្រី អាយុ ១១ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំជាមួយគ្នា៕ដោយនាគខៀវ