ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ ម៉ោង ៣:២០ ល្ងាច

នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ លោកប៉ែន បូណា នឹងក្លាយជា អ្នកនាំពាក្យរបស់រដ្ឋាភិបាលអាណត្តិទី៧

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបឲ្យដឹងថា លោក ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលអាណត្តិ ទី៧ ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។

នៅវិមានសន្តិភាព កាលល្ងាចថ្ងៃទី១៤ ខែសីហា ក្នុងពិធីសំណេះសំណាល សម្តេចហ៊ុន សែន បានបង្ហើបប្រាប់សារព័ត៌មាន ទាក់ទងការចាកចេញរស់របស់ លោក ខៀវ កាញារីទ្ធ និង លោក អ៊ុក ប្រាថ្នា ដែលជារដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងព័ត៌មានបច្ចុប្បន្ន ,ហើយលោក អ៊ុក ប្រាថ្នា នឹងក្លាយជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។ សម្តេចបន្តថា លោក នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី ដែលជាបេក្ខជនដែលសម្តេចបានត្រៀមយូរមកហើយ។

សម្ដេចហ៊ុន សែន បានប្រកាសថា៖ «ខ្ញុំគួរជម្រាបដែលថាយើងនឹងមានក្រុមអ្នកនាំពាក្យនៃរាជរដ្ឋាភិបាលថ្មី ដែល ហ៊ុន ម៉ាណែត គេធ្វើកិច្ចការផ្ទាល់ជាមួយ ប៉ែន បូណា ដែលនឹងក្លាយជា អ្នកនាំពាក្យរបស់រដ្ឋាភិបាលអណត្តិទី៧ ព្រោះយើងត្រូវតែមានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលនោះ គឺក្រុមមនុស្សដែលមានសមត្តភាពឆ្លើ យតបជាមួយសភាពការណ៍ទាំងឡាយ។ ក្រុមនេះចេញដំណើរជាក្រុមខ្លាំង»៕ដោយនាគខៀវ

Read Previous

ស្ត្រីម្នាក់បានចងកសម្លាប់ខ្លួន នៅស្រុកពួក ដោយសារតែ..

Read Next

សម្ដេចស ខេង កោតសរសើរ រដ្ឋបាលខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែង កែលម្អរសោភណ្ឌភាព ជាបន្តបន្ទាប់ ធ្វើឱ្យកាន់តែមានភាពទាក់ទាញ