ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ៩:១២ ល្ងាច

នាយទាហាន១រូប ដើរល្បាតត្រួតពិនិត្យតំបន់ខ្នងភ្នំដងរែក ជាន់មីនផ្ទុះបណ្ដាលឲ្យបាត់បង់ជីវិត

នាយទាហាន១រូប បានដើរល្បាតត្រួតពិនិត្យតំបន់ខ្នងភ្នំដងរែក ទិសប្រាសាទតាមាន់ ជាន់មីនផ្ទុះបណ្ដាលឲ្យបាត់បង់ជីវិត។

នាយទាហានរង ១រូប ឈ្មោះព្រិន្ទបាលឯក ម៉ុយ ទឿម អត្ថលេខ ០៧១០០៦ មុខងារនាយក្រុម១ អនុសេនាតូច២ អនុសេនាធំ២ វរសេនាតូច៤២១ ចំណុះកងពលតូចថ្មើរជើង៤២ បានជាន់មីនផ្ទុះបណ្ដាលឲ្យបាត់បង់ជីវិត។

គួរបញ្ជាក់ថា ការបាត់បង់ជីវិតរបស់នាយទាហានរងរូបនេះ គឺបានកើតឡើងនៅក្នុងពេលដែលដើរល្បាតត្រួតពិនិត្យការពារទីតាំង បានជាន់មីនចាស់ប្រភេទមីនK59 របស់សូវៀត ខណៈពេលសម្រាកទៅបត់ជើងធំនៅចំណុចខ្នងភ្នំដងរែក ទិសប្រាសាទតាមាន់ ដែលស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សពរបស់នាយទាហានរូបនេះបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះយោធិនដែលស្ថិតនៅភូមិត្របែកសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងបានឧបត្ថម្ភដល់ក្រុមគ្រួសារសពចំនួន ១០ លានរៀល។ ករណីនេះ កើតឡើងនៅព្រឹកថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២៣៕

Read Previous

ក្រុមមន្ត្រីប៉ះសម្តីគ្នាមួយប្រាវ ជាមួយថៅកែ រថយន្តដឹកឈើ ក្នុងពេលបង្ក្រាប

Read Next

ឃាត់ខ្កួនក្មេងទំនើងម្នាក់ បង្កការអុកឡុកតាមទីសាធារណៈ