ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ៩:៥៩ ល្ងាច

សាច់បង្កក ខូចគុណភាព ជាង៣០០គីឡូ លួចនាំចូលពីវៀតណាម ត្រូវបានមន្ត្រីដុតកម្ទេចចោល

ភ្នំពេញ៖មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប.បានអះអាងថា សាច់បង្កកខូចគុណភាព ដែលឈ្មួញលួចនាំចូល តាមច្រករបៀង ប្រមាណ ៣២៥គីឡូក្រាម ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល។

ការដុតកម្ទេចចោលបែបនេះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដោយមន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តកំពត សហការជាមួយសាខាគយនិងរដ្ឋាករខេត្តកំពត។

មន្ត្រីបានបន្តថាកាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យទំនិញ សាច់បង្កក មានសរុបចំនួន ៩កញ្ចប់ ស្មើនឹង ៣២៣គីឡូក្រាម។ ទំនិញទាំងនេះត្រូវបានឈ្មួញទុច្ចរិតលួចនាំចូលពីប្រទេសវៀតណាមតាមទូកនៃច្រករបៀងព្រែកចាក ខេត្តកំពត។

មន្ត្រីជំនាញបញ្ជាក់ថា យោងតាមលទ្ធផលនៃការត្រួតពិនិត្យ ទំនិញសាច់បង្កកទាំងនោះគឺខូចគុណភាព និងបានសម្រេចមតិជាឯកច្ឆន្ទជាមួយមន្ត្រីនៃសាខា គយនិងរដ្ឋាករ ដុតកម្ទេចចោលនូវទំនិញទាំងនោះ នៅទីតាំងដីតារាយន្តហោះចាស់ ក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដើម្បីការពារកុំឱ្យមានការចរាចរទំនិញខូចគុណភាពទាំងនោះទៅក្នុងទីផ្សារ។ គួរបញ្ជាក់ផងដែរថា មន្ត្រីជំនាញបាននិងកំពុងបន្តនីតិវិធីចំពោះឈ្មួញទុច្ចរិតនោះផងដែរ ស្របតាមច្បាប់ជាធរមាន៕ដោយនាគខៀវ

Read Previous

សម្តេច ទៀ បាញ់ ជំរុញឲ្យប្រធានគណបក្សខេត្ត យកចិត្តទុកដាក់ខ្ពស់ ចំពោះពលរដ្ឋ ដែលបានស្ម័ត្រចិត្ត ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ

Read Next

រដ្ឋសភាជាតិ ប្រកាសទទួលស្គាល់សុពលភាព សំណាងរាស្ត្រថ្មី ចំនួន២៩រូប