ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ២:០៣ ល្ងាច

បញ្ជូនជនបង្កបើកឡាន 470 ទៅតុលាការ នៅថ្ងៃនេះ ក្រោយស្វាងស្រា

ខេត្តសៀមរាប៖មន្ត្រីជំនាញនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានថ្លែងថា ជនបង្ក ដែលបើករថយន្តបុកអ្នកម៉ូតូបណ្ដាលឲ្យស្លាប់មនុស្សចំនួន២នាក់ នឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះក្រោយស្វាងស្រា។

ជនសង្ស័យ ឈ្មោះ អ៊ូ សុផាន់ណារ៉ុង ភេទប្រុស អាយុ 56ឆ្នាំ មុខរបរធ្វើការអង្កការ រស់នៅភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុងសៀមរាប។ ចំណែកជនរងគ្រោះ ឈ្មោះ ចិត្រ សោភា ភេទស្រី អាយុ17ឆ្នាំ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដឹកកូនស្រី1នាក់ ឈ្មោះ រ៉ា សុជាតា ភេទស្រី អាយុ1ឆ្នាំ 2ខែ។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ នេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង១០នាទី នៅចំណុចខាងកើត មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសៀមរាប ចំងាយ 30ម៉ែត្រ ស្ថិតនៅភូមិអញ្ជាញ សង្គាត់ នគរធំ ក្រុងសៀមរាប រវាងម៉ូតូនិង រថយន្ត ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

តៃកុងរថយន្តជិះរថយន្តម៉ាក Lexus470 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2H-3866 បើកបរពីកើតទៅលិច ក្នុងស្ថានភាពស្រវឹង បុកម៉ូតូមួយគ្រឿង ម៉ាក ហុងដាពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1AG- 7894 ដែលធ្វើដំណើរពីលិចទៅកើតបណ្ដាលឲ្យ អ្នកបេីកបរម៉ូតូ(ស្លាប់ទាំងម្តាយនិងកូន ភ្លាមៗ។ ករណីនេះ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង ប្រមូលយកវត្ថុតាង យកទៅស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

Read Previous

មិនដឹងកើតអី! បុរសម្នាក់ចាប់ក្មេងបោកនិងយកដំថ្មវាយ

Read Next

សម្ដេចហ៊ុន ម៉ាណែត៖ ផ្អាកការផ្តល់សេវារដ្ឋបាល ធ្វើអាជីវកម្ម មួយចំនួន