គោយន្តកន្រ្តៃឈប់គ្មានភ្លើងបំភ្លឺក្រោយ បណ្ដាលឲ្យម៉ូតូបុកស្លាប់ម្នាក់របួសធ្ងន់ម្នាក់
ខេត្តសៀមរាប៖អ្នកបើកម៉ូតូបានស្លាប់និងអ្នកជិះពីក្រោយបានរងរបួសខណៈបើកម៉ូតូបុកគោយន្តកន្ត្រៃ។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវេលាម៉ោង២១និង៤០នាទី ស្ថិតនៅចំណុចភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះម៉ូតូម៉ាកហុងដាទ្រីម c125 សេរីឆ្នាំ២០២០ ពណ៍ខ្មៅ ពាក់ផ្លាកលេខសៀមរាប-1AI-6599 ជិះគ្នាពីរនាក់។
អ្នកបើកឈ្មោះ យុន កិក ភេទប្រុស អាយុ២៧ឆ្នាំទីលំនៅបច្ចប្បន្នភូមិគោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប(ស្លាប់)។ អ្នករួមដំណើរពីក្រោយឈ្មោះ ក្រាញ់ កឹស ភេទប្រុស អាយុ២៨ឆ្នាំ (របួស ) ទិសដៅម៉ូតូបើកបរពីលិចទៅកើត។ ចំណែកគោយន្តកន្ត្រៃម៉ាកគូបូតា ពណ៌ក្រហម
អ្នកបើកបរឈ្មោះ កាក កាន ភេទប្រុស អាយុ១៧ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប គោយន្តកន្រ្តៃឈប់ក្នុងទិដៅពីលិច ទៅកើត។ ខូតខាតម៉ូតូ(ធ្ងន់) គោយន្តកន្រ្តៃស្រាល។
សមត្ថកិច្ចបន្តថាមូលហេតុ: គោយន្តកន្រ្តៃឈប់នៅនិងចិញ្ជើមផ្លូវគ្មានភ្លើងបំភ្លឺក្រោយ។
-បច្ចុប្បន្ន ម៉ូតូ និងគោយន្ត ត្រូវបានប៉ូលីសចរាចរណ៍ យកមករក្សាទុក្ខនៅ ប៉ុស្ត៍រដ្ឋបាលឃុំស្រែណូយ។ ចំណែសាកសព ប្រគល់ជូន គ្រួសាររធ្វើបុណ្យតាមប្រពីណី។ ចំពោះ អ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។
