ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ១:០៩ ល្ងាច

អភិបាលខេត្តបាត់ដំបង៖ ទិវានេះបានឆ្លុះបញ្ចាំងពីភាពជោគជ័យ នៃកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូល

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងបញ្ជាក់ថា ទិវានេះបានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយទៀត ប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេសឆ្លងកាត់រយៈពេល៧០ឆ្នាំ កន្លងមក រហូតដល់បច្ចុប្បន្ននេះ គឹនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទ ដ៏អង់អាចក្លាហាន ដែលប្រសូត្រ ចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែងផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា យើងទាំងអស់គ្នាជាប្រជារាស្ត្រខ្មែរ តែងតែចងចាំ និងកត់ត្រាក្នុងក្រាំងមាសនៃប្រវត្តិសាស្ត្រជាតិនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ ហើយព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយ ដែលបានបែកបាក់គ្នា ឬមាននិន្នាការនយោបាយផ្សេងៗគ្នាឱ្យរួបរួមគ្នាវិញ និងបានប្រឹងប្រែងបម្រើប្រជាជនអស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្ត្រនិយម ដែលជាស្នាព្រះហស្ថដ៏មានតម្លៃពុំឤចកាត់ថ្លៃបាន ពិសេសព្រះអង្គបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍន៍សម្រាប់សង្គមជាតិខ្មែរ ទាំងមូល ដែលទូលព្រះបង្គំខ្ញុំ ជាកូន ចៅ ចៅទួតរបស់ព្រះអង្គ តែងតែដង្ហែតាមមាគ៌ាដ៏ថ្លៃថ្លានេះ រៀងរហូតមក។

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស
រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាឯករាជ្យជាតិ០៩ វិច្ឆិកា និងកំណើតកងយោធពលខេមរភូមិន្ទ ប្រកបដោយមោទកភាពជាតិ នៅថ្ងៃសៅរទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ជម្រាបថា ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក សហភាពសហពន្ធ័យុវជនកម្ពុជា ក្រុមយុវជនកាយរឹទ្ធិ គរុសិស្ស និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានមកជួបជុំគ្នានៅបរិវេណវិមានឯករាជ្យខេត្តបាត់ដំបង ដើម្បីប្រារព្ធពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាឯករាជ្យជាតិ០៩ វិច្ឆិកា ក្នុងគោលបំណង ដើម្បីរម្លឹកនូវស្នាព្រះហស្ត ព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណយ៉ាងខ្លាំងក្លា តស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ក្នុងការទាមទារឯករាជ្យនៅកម្ពុជា ឱ្យបានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និងបានប្រកាសឯករាជ្យជាតិ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នៃព្រះវីរភាពដ៏អង់អាចក្លាហាននេះ គឺជាព្រះរាជគំរូដ៏ល្អដល់កូនចៅជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាពទឹកដី បើទោះបីព្រះអង្គបានយាងចូលទិវង្គតក៏ពិតមែន តែស្មារតី ៩ វិច្ឆិកា បានចាក់ឫសជ្រៅនៅជាប់ក្នុងក្រអៅបេះដូងប្រជានុរាស្ត្រខ្មែរយើងគ្រប់រូប ដើម្បីរម្លឹកនូវស្នាព្រះហស្តរបស់ព្រះអង្គដល់សង្គមខ្មែរទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ប្រកបដោយព្រះបញ្ញាញាណដ៏ភ្លឺថ្លាគ្រប់កាលៈទេសៈ ដឹកនាំប្រទេសជាតិ ក្នុងសម័យសង្គមរាស្ត្រនិយម។

ផ្តើមចេញពីគំរូព្រះវីរភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាពពេញលេញ និងមានកិច្ចអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងទទួលយកនូវគ្រប់និន្នាការនយោបាយមកចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។

ការរម្លឹកខួបអនុស្សាវរីយ៍ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងនេះ បានប្រព្រឹត្តទៅស្របពេលជាមួយគ្នានិងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចនូវគំរូវីរភាពរបស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជា ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើមហាពលីកម្មក្នុងបុព្វហេតុជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុល ពត ពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃអស់ជាច្រើនទសវត្ស មកជាប្រទេសមានសុខសន្តិភាពពិតប្រាកដ។

ក្នុងពិធីនោះដែរនៅតាមបណ្តាផែនមេបញ្ជាការយោធភូមិភាគ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព បានអញ្ជើញដាក់នូវកម្រងផ្កា បូជាធូបទៀនដើម្បីគោរពដួងព្រះវិញ្ញាណក្ខន្ធថ្វាយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងវិញ្ញាណក្ខន្ធ វីរភាពរបស់បុព្វបុរស កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិមាតុភូមិ ក្នុងការសង្គ្រោះជាតិ និងប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង អ្នកសេ្នហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ កសាងការពារជាតិមាតុភូមិ ដើមី្បភាពសុខសាន្ត ដល់ប្រជាពលរដ្ឋ កម្ពុជាទាំងមូលផងដែរ៕

Read Previous

ក្រុមអាជីវករ លាតត្រដាង អំពើពុករលួយ ក្រុមគយខេត្តតាកែវ

Read Next

រន្ទះ..បា..ញ់មនុស្សម្នាក់បណ្ដាលឱ្យស្លា..ប់ នៅស្រុកស្រីស្នំ