ព័ត៌មានទាន់ហេតុការណ៍ :

- អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ - រដ្ឋមន្ត្រី កើត រិទ្ធ៖ ការផ្លាស់ប្តូរ ចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតា ដើម្បីប្រសិទ្ធភាព យុត្តិធម៌ជូនពលរដ្ឋ ដោយមិនលម្អៀង
ថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៣ ម៉ោង ៦:៤៧ ល្ងាច

សម្តេចហ៊ុន ម៉ាណែត៖ យើងត្រូវរក្សាស្មារតី «កីឡារស់ក្នុងសន្តិភាព» ជាបន្តបន្ទាប់ទៀត

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងអបអរសាទរជោគជ័យនៃការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

នៅពហុកីឡាដ្ឋានជាតិមរតកតេជោ សម្តេចមហាបរវធិបតី បានមានប្រសាសន៍បញ្ជាក់អំពីការជ្រើសរើសយកពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ព្រោះយើងយល់ថា គុណតម្លៃនៃសុខសន្តិភាពពិតជាធំធេង សម្រាប់កម្ពុជា ក៏ដូចជាគ្រប់បណ្តាប្រទេសទាំងអស់ ប៉ុន្តែ គុណតម្លៃនេះ ពិតជាងាយណាស់នឹងត្រូវបានគេមើលរំលង។ ក្នុងន័យនេះ, ប្រសិនបើមិនមានសុខសន្តិភាព ដែលត្រូវបានកសាងយ៉ាងលំបាក ដោយ សម្តេចតេជោ ស្ថាបនិកមគ្គទេសក៏ឯកនៃនយោបាយឈ្នះ-ឈ្នះ ក៏ដូចជា ប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ គ្រប់ៗរូបដទៃទៀត ដែលបានតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ យកជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសន្តិភាព, ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍពីបាតដៃទទេនោះទេ, យើងក៏នឹងមិនមានថ្ងៃ ដែលយើងអាចធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាកម្រិតអន្តរជាតិនេះបានដែរ ហើយប្រទេសយើងក៏ប្រហែលជាកំពុងលិចលង់ក្នុងភ្នក់ភ្លើងសង្រ្គាម រីឯអ្នកជំនាន់ក្រោយ ក៏ប្រហែលជាមិនអាចរស់រានបាន​ប្រកបដោយសុភមង្គល ហើយអាចលេងកីឡា ឬ ទស្សនាកីឡាយ៉ាងសប្បាយរីករាយ ដូចសព្វថ្ងៃនេះទ្បើយ ។ ដូច្នេះ, កីឡាពិតជារស់ក្នុងសន្តិភាព ហើយយើងត្រូវរក្សាស្មារតីនេះជាបន្តបន្ទាប់ទៀត ទោះព្រឹត្តិការណ៍នៃការប្រកួតកីឡានេះ បានបញ្ចប់ក៏ដោយ។

នាឱកាសដ៏សប្បាយរីករាយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាទោះបីព្រឹត្តិការណ៍នេះ ទើបតែបានបិទបញ្ចប់កាលពីខែមិថុនា ឆ្នាំ២០២៣ ក៏ដោយក៏លទ្ធផល, ស្នាដៃ, កិត្តិយស និងកិត្យានុភាពជាតិ ដែលបានកើតចេញមក ហាក់ស្ថិតនៅថ្មីៗ ហើយនៅស្ថិតស្ថេរជានិច្ច នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប។ សម្តេច ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាច្រើន ដែលគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានសម្រេចបាន ។ ព្រមទាំងបានកោតសរសើរបងប្អូនកីឡាករ-កីឡាការនី, សិល្បករ-សិល្បការនី, ប្អូនៗយុវជនអ្នកស្ម័គ្រចិត្ត, ក៏ដូចជាមន្រ្តីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលចូលរួមសហការយកកម្លាំងកាយចិត្ត និងពេលវេលា ញ៉ាំងឱ្យព្រឹត្តិការណ៍នេះ កាន់តែមានភាពអធិកអធម​ និងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន។

មួយវិញទៀត, ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នេះ ក៏នឹងមិនអាចប្រព្រឹត្តឡើង បានឡើយ ប្រសិនមិនមានពហុកីឡដ្ឋានមរតកតេជោដ៏ធំស្កឹមស្កៃ និងជាប្រវត្តិសាស្ត្រ ។ ពហុកីឡដ្ឋាននេះគឺជាគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងការជួយគាំទ្រពីរដ្ឋាភិបាលចិនក្នុងការកសាងពហុកីឡដ្ឋាននេះទ្បើង សម្រាប់ការរៀបចំព្រឹត្តិការណ៍ខ្នាតយក្សដូចនេះ ផងដែរ។

ជាចុងក្រោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បាន ធ្វើការអរគុណចំពោះកីឡាករ-កីឡាការិនីកម្ពុជា ដែលបានរួមគ្នាដណ្តើមបានមេដាយគ្រប់ប្រភេទជាច្រើនពុំធ្លាប់ធ្វើបានពីមុនមក និងចំពោះកីឡាករ-កីឡាការិនីដទៃទៀត ទោះមិនបានមេដាយក៏ដោយ តែក៏បានបង្ហាញទៅពិភពលោកនូវឆន្ទៈ និងស្មារតីកីឡាអូឡាំពិក ដែលមិនរុញរា ឬ បោះបង់ចោលការប្រកួត ។ ស្មារតីនេះត្រូវបានបង្ហាញជាពិសេស ដោយកីឡាការិនី ប៊ូ សំណាង ដែលបានរត់កាត់ភ្លៀងផ្គរ រហូតដល់គោលដៅ ទោះមកដល់ទីផ្ដាច់ព្រ័ត្រក្រោយគេក៏ដោយ ដែលការណ៍នេះត្រូវបានបណ្តាញសារព័ត៌មានអន្តរជាតិធំៗ និងបណ្តាញផ្សព្វ​ផ្សាយសង្គមនានា ធ្វើការចុះផ្សាយផងដែរ៕

Read Previous

ឯកឧត្តម សុខ លូ នាំយកស្បៀងសង្រ្គោះបន្ទាន់ របស់សម្ដេចហ៊ុន ម៉ាណែត ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ចំនួនជាង១ពាន់គ្រួសារ

Read Next

ក្រុមប្ល..ន់..ប្រដាប់អា..វុ..ធ នៅខេត្តកំពត ត្រូវបានចា..ប់..ខ្លួ..ន