ខេត្តសៀមរាប៖មនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍រវាងម៉ូតូនិងម៉ូតូ។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៦ និង ៣០នាទី ព្រឹកនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ លេខ ៣៦៦ និង ៣៦៧ ខាងកើតក្បាលស្ពានតាប៉ុន ស្ថិតនៅភូមិកំពង់ថ្កូវ២ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកក្រឡាញ់បានឲ្យដឹងថាគ្រោះថ្នាក់ចរាចណ៍នេះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1W .9895 បើកបរដោយឈ្មោះ ដាំ ស្រីល័ក្ខ ភេទស្រីអាយុ៣៣ឆ្នាំ រស់ នៅភូមិតាប៉ុន ឃុំទឹកជ្ជោ ស្រុកព្រះនេត្រព្រះ ខេត្បន្ទាយមានជ័យ បានដឹកអ្នករួមដំណើរ០១នាក់ពីក្រោយ ឈ្មោះ ជាវ សន្និកា ភេទស្រី អាយុ២៦ ឆ្នាំ រស់នៅភូមិជាមួយគ្នា បើកបរក្នុងទិសដៅពីកើត ទៅលិច(ពាក់មួកសុវត្ថិភាពទាំងពីរនាក់) បានបុកម៉ូតូមួយគ្រឿង HONDA ZOOM ERX ពណ៌ស ពាក់ផ្លាកលេខ 1X.7428 បើកបរ ដោយឈ្មោះ មិត្ត រើន ភេទប្រុសអាយុ៥៤ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ (អត់ពាក់មួកសុវត្ថិភាព) បើកបរឆ្លងថ្នល់ពីជើងទៅត្បូង។
សមត្ថកិច្ចបន្តថាក្នុងហេតុការណ៍នេះបណ្តាលអោយ១/អ្នកបើកបរ ម៉ូតូ ឈ្មោះ ដាំ ស្រីល័ក្ខ ភេទស្រីរងរបួសធ្ងន់បែកក្បាលឆ្វេងនិង ចុកទ្រូង
២/ឈ្មោះ ជាវ សន្និកា ភេទស្រី របួសស្រាល
៣/ ឈ្មោះ មិត្ត រើន ភេទប្រុស រងរបួសធ្ងន់ បាក់ស្នងជើងស្តាំ
៤/រងការខួចខាតម៉ូតូធ្ងន់ ០១គ្រឿងនិងស្រាល០១គ្រឿង
មូលហេតុ គ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបរម៉ូតូម៉ាកHONDA DREAM ពាក់ផ្លាកលេខបន្ទាយមានជ័យ 1W9895 បើកបរពីទិសខាងកើតទៅទិសខាងលិច មានល្បឿនលឿននិងអ្នកបើកបរម៉ូតូម៉ាក HONDA ZOOMERX ពណ៍ស ពាក់ផ្លាកលេខ សៀមរាប 1X 7428 បើកបរឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន។កម្លាំងជំនាញបានចុះដល់និងបានបញ្ជូនជនរងគ្រោះទៅពេទ្យ និងពិនិត្យវាស់វែងកន្លែងកើតហេតុនិងចាប់យកវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕