ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ ម៉ោង ១:២៨ ល្ងាច

សម្តេច ហ៊ុន ម៉ណែត៖ ឆ្នាំនេះ ស្រូវមានតម្លៃល្អ បើប្រៀបធៀបជាមួយឆ្នាំមុន

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ឆ្នាំនេះ ស្រូវមានតម្លៃល្អ បើប្រៀបធៀបជាមួយឆ្នាំមុន ដែលមានតម្លៃចាប់ពី ១០០០រៀល ទៅ ១៣០០រៀល ខណៈតម្លៃជី និងសម្ភារៈកសិកម្មមួយចំនួនមានការធ្លាក់ចុះ។ សម្តេចក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់មន្រ្ដីពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម ដែលបានជួយផ្ដល់ពូជស្រូវដល់ប្រជាពលរដ្ឋ បានទាន់ពេលវេលា ក្រោយពីទឹកជំនន់បានស្រកចុះនាពេលកន្លងមក ធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់នោះអាចបង្កង្កើតផលស្រូវបានទាន់ពេលវេលាឡើងវិញ។ សម្តេចធិបតី ក៏បានជំរុញឱ្យផ្នែកពាក់ព័ន្ធសហការគ្នាចូលរួមអភិវឌ្ឍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោកនាពេលខាងមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី​នយោបាយអាទិភាពទី៥ និងទី៦ ពាក់ព័ន្ធវិស័យកសិកម្ម នៅថ្ងៃចន្ទនេះ។

សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អំឡុងពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារនោះ គឺកម្ពុជាមិនត្រឹមតែធានាបាននូវសន្តិសុខស្បៀង សម្រាប់ប្រទេសខ្លួនប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានសល់ ផលកសិកម្ម និងបាននាំចេញជាង៦លានតោនក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៣ នេះថែមទៀត។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល អាណត្តិទី៧បាន បញ្ជាក់ឱ្យឃើញថា កម្ពុជាយើងមិនដើរចេញពីវិស័យកសិកម្មនោះទេ តែយើងនឹងពង្រឹងបន្ថែម និងជួយបន្ថែមទៀតទៅដល់កសិករយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា នៅរាជធានីភ្នំពេញ និងតាមទីក្រុងភាគច្រើន នាំគ្នាទិញផលិតផល ចំណីអាហារ តាមប្រព័ន្ធឌីជីថល អនឡាញ ដែលនេះជាមូលហេតុពលរដ្ឋមិនសូវទៅផ្សារដោយផ្ទាល់ដូចមុននោះទេ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរម្លឹកឱ្យដឹងថា នៅក្នុងការធ្វើពាណិជ្ជកម្ម ក្នុងពិភពលោកបច្ចុប្បន្ន ត្រូវគោរពតាមច្បាប់ស្ដីពីការប្រកួតប្រជែងក្នុងទីផ្សារសេរី ហេតុនេះ យើងត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ស្មារតីប្រកួតប្រជែងក្នុងទីផ្សារសេរី ដែលនាំឱ្យបាត់ទីផ្សារ។ រដ្ឋាភិបាលកម្ពុជាតិ មិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេ ព្រោះវាប៉ះពាល់ដល់ច្បាប់ នៃការប្រកួតប្រជែងក្នុងទីផ្សារសេរី។

សម្ដេចធិបតី បានបន្តទៀតថា គោលដៅរបស់រដ្ឋាភិបាល បានកំណត់ថា កសិកម្មមិនមែនផ្ដោតតែទៅលើការដាំដុះដំណាំ និងចិញ្ចឹមសត្វប៉ុណ្ណោះនោះទេ ប៉ុន្តែវាផ្ដោតសំខាន់លើការដាំដុះដំណាំ និងចិញ្ចឹមសត្វអោយបានផលកាន់តែច្រើនស្របតាមទីតាំងភូមិសាស្ត្រ និងតម្រូវការទីផ្សារជាតិ និងអន្តរជាតិ។ សម្តេចបន្តទៀតថា រាជរដ្ឋាភិបាល​ នឹងបន្តខិតខំពង្រីកកសិកម្ម​ជាលក្ខណៈគ្រួសារឲ្យទៅជា​កសិឧស្សាហកម្មអោយបានកាន់ច្រើន។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងថា គោលការណ៍រដ្ឋ​ប្រកាស​ប្រឡងជ្រើសរើសឲ្យបម្រើការនៅតាមឃុំ-សង្កាត់ លើជំនាញកសិកម្មត្រឹមចំនួន ២៥០នាក់ តែបេក្ខជនបានដាក់ឈ្មោះប្រឡងរហូតដល់ជិត១ម៉ឺននាក់ ​ប៉ុន្តែទោះជាយ៉ាងណា​ការប្រឡងនេះ​ត្រូវប្រកាន់ជំហរនូវ តម្លាភាព យុត្តិធម៌ និង​សុក្រឹត្យភាព ​ពោលគឺអ្នកជាប់ប្រកបដោយមោទនៈ ដោយ​អ្នកធ្លាក់ឲ្យគេអស់ចិត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ​ការប្រឡងជ្រើសរើសន្ត្រីជំនាញកសិកម្មនៅតាមឃុំ-សង្កាត់នាពេលខាងមុខនេះ ត្រូវតែប្រព្រឹត្តទៅប្រកបដោយគុណភាព​ខ្ពស់ត្រូវផ្ដល់លទ្ធភាព​ដល់​អ្នកដែលមានឆន្ទៈខ្ពស់ពិតប្រាកដលើកិច្ចការនេះ ដោយការធ្វើការមិនត្រឹមតែចង់បាន​ប្រាក់​ខែនោះទេ គឺត្រូវបម្រើ ​ដល់ប្រជាកសិករប្រកបដោយឆន្ទៈ​មុះមុត និងមានការជឿជាក់​ពីប្រជាកសិករ។

បញ្ជាក់កម្មវិធីនយោបាយទាំងពីរនោះមាន៣កម្មវិធី រួមមាន៖ ទី១) កម្មវិធីគោលនយោបាយ​លើកស្ទួយ​ផលិត​​កម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធី​ហិរញ្ញ​ប្ប​ទាន​, ទី២) កម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រី​កសិកម្មនៅតាម​ឃុំ-សង្កាត់ និងទី៣) កម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍​កសិកម្ម​ទំនើប៕

Read Previous

ម៉ូតូ២គ្រឿង បុ..កគ្នា នៅស្រុកក្រឡាញ់ បណ្ដាលឲ្យមនុស្សចំនួន៣នាក់ រងរបួ..ស..ធ្ង..ន់..ស្រា..ល

Read Next

លោកបណ្ឌិត Charles Yang ប្រាប់បណ្តាប្រទេសមួយចំនួន ឲ្យយកគំរូតាម សម្តេចហ៊ុន សែន បានបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញ