ខេត្តកំពង់ស្ពឺ៖កម្លាំងកងរាជអាវុធហត្ថ ស្រុកសំរោងទង បានរឹបអូសរថយន្តផ្ទុកឈើឈ្លីចម៉ៃតាប់ចំនួន២៧ដុំ ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ។
ការរឹបអូសនេះវេលាម៉ោង០៤,១៥នាទីទៀបភ្លឺថ្ងៃទី១៣ ខែគុម្ភះ ឆ្នាំ២០២៤ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំរោងទង ខណ:បានចេញល្បាត ក្នុងភូមិសាស្ត្រស្រុក ក្រោយមកបានជួបប្រទឃើញរថយន្តដឹកឈើមួយគ្រឿងតែម្ដង។
រថយន្តដឹកឈើម៉ាកហ៊ីយ៉ាន់ដាយ(កែឆ្នៃ)ពណ៏ខៀវពាក់ស្លាកលេខ ភ្នំពេញ2,B 7297 ឈប់នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ39-40 ស្ថិតក្នុងភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខូចនៅលើផ្លូវ ។ កម្លាំងមានការសង្ស័យសុំត្រួតពិនិត្យ ក៏បានប្រទះឃើញមានដឹកឈើប្រភេទឈ្លីចម៉ៃតាប់ចំនួន២៧ដុំ។
អាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថាភ្លាមៗកម្លាំងបានរាយការណ៍ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយបានការអនុញ្ញាតិកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ វាវែង ជាក់ស្តែងឈើទាំង២៧ដុំ មានចំនួនស្មើ៧,៨១៨ ម៉ែត្រគីប ។
បច្ចុប្បន្ន រថយន្ត និងវត្ថុតាងត្រូវបានប្រគល់ជូនជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ចាត់ការបន្ត៕