ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ខណ:បានហូបត្រីកំពត។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចបានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្ដិ៍ ថា ជនរងគ្រោះ មានឈ្មោះ ទៀន ញ៉ាម ភេទ ប្រុស អាយុ ៥៤.ឆ្នាំ មានទីលំនៅភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។
ករណីនេះ មូលហេតុ ជនរងគ្រោះបានពុលអាហា (ពុលត្រីកំពត)។ សមត្ថកិច្ចបានពិនិត្យប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើតាមប្រពៃណី៕