ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ៨:៥៧ ល្ងាច

អភិបាលខេត្តបាត់ដំបង បច្ចុប្បន្ន យើងឃើញថាប្រទេសជាតិយើង មានការអភិវឌ្ឍន៍លើគ្រប់វិស័យ

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា បើយើងក្រឡេកមើលទៅប៉ុន្មានឆ្នាំមុននេះ ប្រៀបធៀបនឹងបច្ចុប្បន្នIMG 20240325 161021 227

យើងឃើញថា ប្រទេសជាតិយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយឡែកខេត្តបាត់ដំបងមានការប្រែប្រួល និងរីកចម្រើនលើគ្រប់វិស័យ ដែលសបញ្ជាក់ឱ្យឃើញថា ជីវភាពប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការប្រសើរឡើង។

លោកបានបន្តទៀតថា កន្លងមកការធ្វើដំណើរ មានភាពលំបាក ពីទីកន្លែងមួយទៅទីកន្លែងមួយ តែបច្ចប្បន្ន គឺមានភាពល្អប្រសើរច្រើន ជាពិសេសនៅតាមជនបទ ក៏មានផ្លូវធ្វើដំណើរស្រួល ងាយស្រួល ក្នុងការដឹកជញ្ជូនផលិតផល កសិផល របស់ប្រជាពលរដ្ឋ និងងាយស្រួល ក្នុងការធ្វើដំណើរជាប្រចាំផងដែរ។IMG 20240325 161021 988

លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលនៅតាមដងផ្លូវ សូមចូលរួមសម្រួល ដល់ក្រុមការងារស្ថាបនាផ្លូវ ដើម្បីអនុវត្តការងារ បានសម្រេចជោគជ័យ និងមិនត្រូវធ្វើការរំលោភលើដីចំណីផ្លូវឡើយ ហើយបើសិនជាមានការសាងសង់អ្វីនៅដីចំណីផ្លូវ សូមមេត្តារុះរើចេញ ដើម្បីឱ្យក្រុមការងារស្ថាបនាផ្លូវ ធ្វើការសាងសង់ផ្លូវ ហើយក្រោយពីផ្លូវនេះ បានសាងសង់រួច សូមប្រជាពលរដ្ឋ មេត្តាជួយថែទាំ ទប់ស្កាត់ ការដឹកជញ្ជូនធ្ងន់ៗ ជួយកាយទឹកចេញពីផ្លូវដើម្បីឱ្យផ្លូវយើងប្រើប្រាស់បានយូរអង្វែង។IMG 20240325 161021 567

លោកមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង
នៅថ្ងៃចន្ទ នេះ។

បើតាមលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានលើកឡើងថា ផ្លូវ១៥៧នេះ បានធ្លាប់ធ្វើការបើកការដ្ឋឋានសាងសង់តាំងពីខែមីនា ឆ្នាំ២០២២ម្ដងហើយ មានប្រវែង ៣,២០០ម៉ែត្រ ចាប់ពីគ.ម១៣+000 ដល់គ.ម ១៧+០០០ តែពេលនេះ បានបើកការដ្ឋានសាងសង់ផ្លូវ១៥៧A បន្តទៀតដែលមានប្រវែង៣,១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលមានតួចិញ្ចើមផ្លូវចាក់ល្បាយថ្ម០.៥ម៉ែត្រសងខាង មានស្ថាបនាលូមូលកាត់ទទឹងផ្លូវមុខកាត់១ម៉ែត្រ ១ជួរចំនួន៣កន្លែង លូមូលកាត់ទទឹកផ្លូវមុខកាត់១ម៉ែត្រ ២ជួរ ២កន្លែង និងមានគូសគំនូសស្លាកចរាចរណ៍១៦ស្លាកតាមដងផ្លូវ៕IMG 20240325 161021 926 IMG 20240325 161021 678 IMG 20240325 161022 167 IMG 20240325 161021 567 1

Read Previous

សង្ខារមិនទៀង សូម្បីតែដើរ ក៏ត្រូវម៉ូតូបុ..កស្លា..ប់មួយរំពេច

Read Next

ឪពុកម្ដាយ ដែលមានកូនតូច ហើយមានស្រះទឹកក្បែរគួរប្រុងប្រយ័ត្ន