ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ៨:៤១ ល្ងាច

ទីបំផុត នៅខេត្តសៀមរាប មាន«កសិដ្ឋានដំណាំពោតលំដាប់អន្តរជាតិ និងប្រើបច្ចេកវិទ្យាទំនើបដំបូងគេនៅកម្ពុជា»

ខេត្តសៀមរាប៖នៅទំបំផុតកសិដ្ឋានដំណាំពោតប្រភេទចំណីសត្វ ទំហំប្រមាណ ១ ០០០ហិកតា ត្រូវបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនៅថ្ងៃចន្ទនេះ។ កសិដ្ឋាន ដែលប្រើបច្ចេកវិទ្យាដាំដុះដ៏ទំនើបនេះ ស្ថិតក្នុងភូមិ ជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមការលើកឡើងរបស់លោក Benjamine Bootle នាយកគ្រប់គ្រង ក្រុមហ៊ុន អេជី អេគ្រី បីសនីស អេស៊ា (AG AGRIBUSINESS ASIA) បង្ហាញថា គោលដៅស្នូលដ៏សំខាន់របស់ក្រុមហ៊ុន គឺនាំមកនូវកសិកម្មបែបទំនើបវៃឆ្លាតសម្រាប់កសិករ និងសហគមន៍ទូទាំងប្រទេស ដែលជាបច្ចេកវិទ្យាទំនើបពុំធ្លាប់មានក្នុងវិស័យកសិកម្ម ក្នុងប្រទេសកម្ពុជា។

លោកបន្តទៀតថា កសិដ្ឋាននេះ មានបច្ចេកទេសកសិកម្មច្បាស់លាស់ ជាមួយប្រព័ន្ធធារាសាស្រ្តកម្រិតខ្ពស់ និងមានការកែច្នៃទឹក ប្រកបដោយស្មារតីច្នៃប្រឌិត និងវឌ្ឍនភាព។ ការវិនិយោគរបស់ក្រុមហ៊ុននាពេលនេះ នឹងបង្កើតឱកាសការងារថ្មី ទៅដល់ប្រជាកសិករជាមួយនឹងការរីកចម្រើននៅក្នុងឧស្សាហកម្ម ដែលកំពុងតែមានការវិវឌ្ឍន៍ទៅមុខតាមរយៈកម្មវិធីបណ្តុះបណ្តាល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជំនាញ និងឱកាសណែនាំបង្ហាញផ្លូវសម្រាប់មនុស្សជំនាន់ថ្មីឱ្យមានអ្នកជំនាញខាងវិស័យកសិកម្មច្បាស់លាស់។

ក្នុងពិធីសម្ពោធ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត លើកឡើងថា ក្រៅពីវិស័យទេសចរណ៍ ដែលជាអទិភាពទី១ វិស័យកសិកម្មបានឈរនៅលំដាប់ទី២ ដោយខេត្តសៀមរាបមានផ្ទៃដីកសិកម្មប្រមាណ ២០០ ០០០ហិកតា។ ប៉ុន្តែផ្ទៃដីដាំដុះនៅតាមបណ្តាស្រុកមួយចំនួននៅផ្នែកខាងលើ ពុំមានជីជាតិនោះ ដែលដីទាំងនោះជាប្រភេទដី មានថ្មនៅផ្នែកខាងក្រោម។ ដោយឡែក ផ្ទៃដីនៅក្នុងតំបន់បឹងទន្លេសាប នៃភូមិសាស្ត្រខេត្តសៀមរាប អាចទទួលបានទិន្នផលស្រូវ ជាមធ្យមយ៉ាងច្រើនត្រឹម ៣.៨តោន ក្នុងមួយហិកតាប៉ុណ្ណោះ ខណៈបណ្ដាខេត្តជាប់បឹងទន្លេសាបដទៃទៀត អាចទទួលបានទិន្នផលជាមធ្យមបានរហូតដល់៥តោន។

លោក អ៉ឹង គឹមលាង ក៏បានសំណូមពរដល់ក្រុមហ៊ុន ដែលបាននាំបច្ចេកវិទ្យា កសិកម្មទំនើបនេះ សូមចែករំលែកបន្តទៅដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីជួយឱ្យពួកគាត់ទទួលបានបច្ចេកទេស កសិកម្មកាន់តែច្បាស់ កាត់បន្ថយថ្លៃដើម និងលក់បានថ្លៃ ដែលការណ៍នេះ សំដៅជួយលើកកម្ពស់ជីវភាពរបស់កសិករឱ្យបានកាន់តែល្អប្រសើរ។

លោក អ៉ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd) បានបង្ហាញការសាទរ និងថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាប និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រជ្រោមជ្រែង ឱ្យគម្រោងកសិដ្ឋានដំណាំពោតនេះ អាចដំណើរការ និងលេចចេញជារូបរាង បានតាមការគ្រោងទុក។

លោកបានបន្តថា ការដាក់គោលដៅអភិវឌ្ឍដ៏សំខាន់នៅខេត្តសៀមរាប ជាពិសេសកិច្ចសហការប្រកបដោយយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន អេជី អេគ្រី បីសនីស អេស៊ា (ខេមបូឌា) (AG AGRIBUSINESS ASIA) នាពេលនេះ នឹងបង្កើនភាពប្រកួតប្រជែង និងមុខមាត់ខេត្តសៀមរាប កើនឡើងមួយកម្រិតទៀត៕

Read Previous

សម្តេចហ៊ុន សែន នឹងអញ្ជើញទៅកាន់ប្រទេសចិន នៅចុងខែនេះ ដើម្បីចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកា បូអាវ

Read Next

នាយករដ្ឋមន្ត្រីនិងភរិយា ចាត់គ្រូពេទ្យឯកទេសព្យាបាល ការកើនជាតិពុល ក្នុងក្រពេញពកក ឬក្រពេញទីរ៉ូអ៊ីត របស់ស្រ្តីម្នាក់