ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ១០:២៩ ល្ងាច

លោកបណ្ឌិត ស សុខា លើកទឹកចិត្តប្រជាពលរដ្ឋ កុំឱ្យមានការព្រួយបារម្ភ ចំពោះការផ្ដល់សេវាពិនិត្យនិងព្យាបាល ពីព្រោះក្រុមគ្រូពេទ្យ

ខេត្តបាត់ដំបង៖លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងលើកទឹកចិត្តប្រជាពលរដ្ឋ កុំឱ្យមានការព្រួយបារម្ភ ចំពោះការផ្ដល់សេវាពិនិត្យ និងព្យាបាល ពីព្រោះក្រុមគ្រូពេទ្យ ដែលអញ្ជើញមក សុទ្ធតែជាអ្នកមានចំណេះជំនាញ និងបទពិសោធច្បាស់លាស់។ ជាមួយគ្នានេះ លោកក៏បានទទូចទៅកាន់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រតិបត្តិតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងត្រូវខិតខំថែរក្សាសុខភាពទាំងខ្លួនឯង និងកូនចៅ ដែលជាអនាគតនៃអ្នកបន្តវេនទាំងក្រុមគ្រួសារ និងសង្គមជាតិ។

លោកបណ្ឌិត ស សុខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនាឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សូមប្រកាន់ខ្ជាប់នូវការគោរពច្បាប់ចរាចរណ៍ និងសូមផ្ដល់ការដាស់តឿននេះ ទៅកាន់សមាជិកក្រុមគ្រួសាររៀងៗខ្លួន។

លោកបណ្ឌិត ក៏បានលើកទឹកចិត្ត ប្រជាពលរដ្ឋ ពិសេសយុវជន ចូលរួមកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបង ឱ្យបានច្រើនកុះករដែលព្រឹត្តិការណ៍នេះ ត្រៀមរៀបចំពិធីបើកនៅក្រុងបាត់ដំបង ក្រោមអធីបតីភាពសម្ដេចក្រឡាហោម ស ខេង នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកបណ្ឌិត ស សុខា បានថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលជានិច្ចជាកាលបានចុះធ្វើសកម្មភាពមនុស្សធម៌ ប្រកបដោយការទទួលខុសត្រូវជូនប្រជាពលរដ្ឋ និងបានចាត់ទុកបេសកកម្មនេះ ថាជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រេចបានចក្ខុវិស័យ ប្រជាជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានសុខភាព សុខុមាលភាពកាន់តែប្រសើរឡើងជាលំដាប់។

លោកបណ្ឌិត ស សុខា មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃពុធនេះ ក្នុងឱកាសលោកបណ្ឌិត អញ្ជើញ ជាអធិបតី ព្យាបាលជំងឺដោយឥតគិថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយ
គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចំនួន១៥០នាក់។

យោងតាមរបាយការណ៍ លោកខៀវ ភារិទ្ធ អនុប្រធានអចិន្ត្រៃយ៍សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាប់ពីឆ្នាំ២០១៦ មក ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបាន ចំនួន ២២លើកហើយ ក្នុងនោះខេត្តព្រៃវែង មាន ១៩លើក និងខេត្តបន្ទាយមានជ័យ ចំនួន ៣លើក។ ដោយឡែកសម្រាប់ខេត្តបាត់ដំបង គឺជាលើកទី១ ដែលក្រុមគ្រូពេទ្យ បានចុះមកកាន់ស្រុកបាណន់។

លោក បានបន្ថែមទៀតថា បច្ចុប្បន្នក្រុមពេទ្យស្ម័គ្រចិត្ត ស សុខា មានជំនាញ៨ផ្នែក ទី១.ផ្នែកអេកូសាស្ត្រ ទី២.ផ្នែកវះកាត់តូច ទី៣.ផ្នែកជំងឺទូទៅ ទី៤.ផ្នែករោគស្ត្រី ទី៥.ផ្នែកកុមារ  ទី៦.ផ្នែកទន្តសាស្ត្រ ៧.ផ្នែកឱសថ ទី៨.ផ្នែកពិនិត្យ និងចុះឈ្មោះបឋមដែលផ្នែកនីមួយៗ និងថ្មីៗនេះក៏បានបន្ថែមផ្នែកជំងឺភ្នែកមួយទៀតផងដែរ ដោយផ្នែកនីមួយៗមានលោកគ្រូ អ្នកគ្រូពេទ្យ វេជ្ជបណ្ឌិត ទន្តបណ្ឌិត ជំនាញវិជ្ជាជីវៈច្បាស់លាស់ និងមានបទពិសោធព្យាបាលជាច្រើនឆ្នាំមកហើយ៕SRP

Read Previous

ជំនុបគួរសម្តែងការគួរសមរវាងអភិបាលខេត្ត ជាមួយប្រធានសមាគមខ្មែរ-ចិនខេត្តសៀមរាប

Read Next

ស្រវឹងស្រាបើកម៉ូតូបុ..កគោយន្តកន្ត្រៃ ពីក្រោយបណ្ដាលឲ្យស្លា..ប់ម្នាក់ នៅស្រុកស្រីស្នំ