ភ្នំពេញ៖លោកសម រង្សី ដែលគេដឹងថាជាអ្នកនយោបាយជើងចាស់មួយរូប តែងតែរិះគន់បើកកកាយវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជាតាំងពីអតីតសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី រហូតដល់ សម្ដេចហ៊ុន ម៉ាណែត។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោកសម រង្ស៊ី បានសរសេរនៅលើ គណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយលើកឡើង ពីគម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យពលរដ្ឋខ្មែរសម្ដែងនៅការប្រតិកម្មយ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោកសម រង្ស៊ី ដែលពលរដ្ឋខ្មែរចាត់ទុកថា ជាការប្រឆាំងខុសរឿង នឹងជាការប៉ុនប៉ងបំផ្លាញជាតិ។
សម្ដេចអធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសុក្រនេះ បានចេញសារព្រលះលោក សមរង្ស៊ី យ៉ាងធ្ងន់ៗ សម្ដេចអធិបតីចាត់ទុកលោក សម រង្ស៊ី ជាមនុស្សល្ងង់!
តាមរយៈសារនយោបាយរបស់សម្ដេចហ៊ុន ម៉ាណែត ដែលបានបង្ហោះនៅទំព័រផេកផ្លូវការរបស់សម្ដេច នៅព្រឹកថ្ងៃទី 26 ខែមេសា ឆ្នាំ 2024 នេះយ៉ាងដូច្នេះថា
តើអ្នកនយោបាយចាស់វស្សាម្នាក់នេះ ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ !
ប្រជាជនកម្ពុជាមួយប្រទេសបានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោនិងផ្ដល់ឲ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។
ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ។
តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ។
សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង…លោកម្ចាស់អើយ៕SRP