ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ១០:៣០ ល្ងាច

ឆក់ស្លា..ប់នៅក្រុងសៀមរាប! ជានិស្សិតផ្នែកអគ្គីសនី នៅសាលាពហុបច្ចេកទេសអង្គរ

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ករណី ឆក់ចរន្តអគ្គិសនី បណ្ដាលអោយស្លាប់ ជនរងគ្រោះ ឈ្មោះ ហូយ គិមឈើន  ភេទប្រុស  អាយុ២១ឆ្នាំមុខរបរ និស្សិតផ្នែកអគ្គីសនី នៅសាលាពហុបច្ចេកទេសអង្គរ មានស្រុកកំណើតភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប នឹង ស្នាក់នៅបច្ចុប្បន្នផ្ទះជួលបុរីប្រិមប្រិយ៍ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបន្តថាហេតុការណ៍រ នៅវេលាម៉ោង ១៦និង៤៦នាទី ថ្ងៃពុធ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច សំយ៉ាបដែកលើបន្ទប់លេខ២ មានកម្ពស់៣ម៉ែត្រពីសាប ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមការពិនិត្យសាកសព នឹង ការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សន្និដ្ឋានបានថា ពិតជាស្លាប់ដោយសារ : ឆក់ចរន្តអគ្គិសនីប្រាកដមែន។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះ មូលហេតុ ជនរងគ្រោះ មានការធ្វែប្រហែស នៅពេលកាត់រុះរើបណ្ដាញចាស់ ដោយពុំបានផ្តាច់ចរន្តអគ្គិសនីពីឌីសសង់ទ័រ បណ្ដាលអោយឆក់ស្លាប់។

ក្រោយពីបានត្រួតពិនិត្យសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប៕SRP

Read Previous

លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អំពាវនាវដល់ពលរដ្ឋ ទាំងអស់ សូមមេត្តារួមគ្នា ដាំដើមឈើឱ្យបានច្រើន

Read Next

គម្រោង “ព្រែកជីកហ្វូណនតេជោ” «សម្ដេច បញ្ជាក់ថា ពេលនោះ កម្ពុជាក្រណាស់ មិនមែនកម្ពុជាមិនចង់ធ្វើនាពេលនោះទេ»