ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ ម៉ោង ១:៥៨ ល្ងាច

ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា

ខេត្តសៀមរាប៖ម្ចាស់ដីកសិកម្មស្របច្បាប់ ដែលទទួលបានប្រទាន​កម្ម​ ជាកម្មសិទ្ធិ ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ៣៨ ស.ជ.ណ.ដប ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានធ្វើការព្រមានចាត់វិធាន​ការផ្លូវច្បាប់ លើអធិការរង​ នៃអធិការនគរបាលស្រុកវ៉ារិន មួយរូបនិងគូកន​ ប្រសិនបើមិនព្រមដកខ្លួនចេញ ពីការចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតាទេនោះ។

IMG 20240605 080528 338អធិការរងនៃអធិការនគរបាលស្រុកវ៉ារិន ដែលរងការចោទថា បានចូលទៅរំលោភបំពានកាន់កាប់គ្រប់គ្រងលើដីស្របច្បាប់របស់ប្រជាពលរដ្ឋ ជិត៣៥ ហិកតា មាន​ឈ្មោះនី​ សាវ៉ុន ប្រពន្ធឈ្មោះ យ៉ឺន គឹមយឿន និងគូ កនម្នាក់ទៀត ឈ្មោះកែ សុខចិន្តា ភេទស្រី។

លោកទ្រិញ ឡាក់ឃាំង តំណាងឲ្យឪពុកម្តាយក្មេក ដែលមានកូនបង្កើតប្រុសស្រី១១នាក់ ដែលជាម្ចាស់ដីស្របច្បាប់ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ បានប្រាប់«ទីភ្នាក់ងារសារ​ព័ត៌មាន សៀមរាប ប៉ុស្តិ៍» ថា ដីរបស់លោកដែលកំពុងរងការរំលោភបំពាននេះ ជាប្រភេទដីកសិកម្ម មានព្រំប្រទល់ជាប់គ្នាក្នុងស្រុកបន្ទាយស្រីនិងស្រុកវ៉ារិន។ ដីខាងលើនេះឪពុកនិងម្តាយក្មេក របស់លោកបានគ្រប់គ្រងអាស្រ័យផលតាំងពីឆ្នាំ ២០០៥មកម្លេះ។ ដីនៅ ក្នុងស្រុកបន្ទាយស្រី​ ក្នុងឆ្នាំ​២០១២.២០១៣ គឺបានចុះបញ្ជីដីធ្លីជាប្រព័ន្ធ LMAP រួចរាល់ហើយដោយក្រុមនិស្សិតស្មគ្រ័ចិត្ត។

IMG 20240605 083702 834លោកទ្រិញ ឡាក់ឃាំង បានបន្តថា នៅថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២២​ ម្តាយរបស់លោក រួមទាំងប្រជាពលរដ្ឋ ១២៧ គ្រួសារទៀត បានទទួលវិញញាបនបត្រសម្គាល់អចលនវត្ថុ ស្រប​ច្បាប់ ពីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តសៀមរាប ដូចមានក្នុងVEDIO និងរូបភាពខាងក្រោម។ បច្ចុប្បន្ននេះ ស្រាប់តែលេចមុខឈ្មោះកែ សុខចិន្តា​. ឈ្មោះនី​ សាវ៉ុន និងប្រពន្ធឈ្មោះ យ៉ឺន គឹមយឿន ចូលមកគ្រប់គ្រងកាន់កាប់ដីហើយអះអាងថា ជាដីរបស់ពួកខ្លួន ខណ:ដីរបស់គ្រួសាររបស់លោកមានប័ណ្ណសម្គាល់គាត់រួចហើយ។

IMG 20240605 083700 439លោកទ្រិញ ឡាក់ឃាំង បានបន្ថែមទៀតថា ឈ្មោះកែ សុខចិន្តា អះអាងថាមានលិខិតស្នាមត្រឹមត្រូវចំនួន៤០ហិតា ស្ថិតនៅខាងស្រុកវ៉ារិនទាំងអស់។

លោកទ្រិញ​ ឡាក់ឃាំង​ អោយដឹងទៀតថា ដីរបស់គ្រួសារឪពុកក្មេកលោកដែលអធិការរងឈ្មោះនី សាវ៉ុន និងប្រពន្ធឈ្មោះយ៉ឺនគឹមយឿន រំលោភកាន់កាប់ប្រហែល៦.៥០ ហិកតាជាប្លង់រឹង ស្ថិតក្នុងស្រុកបន្ទាយស្រី និង២ហិកតា ជាប្លង់ភូមិឃុំស្ថិតក្នុងស្រុកវ៉ារិន។ ចំណែកឈ្មោះ កែ សុខចិន្តា រំលោភកាន់កាប់ប្រហែល១៨ហិកតា ជាប្លង់រឹង ស្ថិតក្នុងស្រុកបន្ទាយស្រី និង៧ហិកតាជាប្លង់ភូមិឃុំស្ថិតក្នុងស្រុកវ៉ារិន ត្បិតដីរបស់លោកមានព្រំប្រទល់ជាប់គ្នានៃស្រុកទាំងពីខាងលើ។

ដោយឃើញក្រុមមនុស្សខាងលើ ចូលមករំលោភ​បំពានលើដី ស្របច្បាប់បែបនេះ រូបលោក ក៏បានដាក់​ពាក្យសុំអន្តរាគមន៍ ទៅអភិបាលនៃគណអភិបាលខេត្តសៀមរាប ដើម្បីមានវិធានការ តាមរយ:លិខិតចុះថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣។

ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាប ក៏បានចេញលិខិតលេខ៧៦១/២៣លសអោយអភិបាលស្រុកទាំងពីរ សហការគ្នាពិនិត្យនិងស្រាវជ្រាវ អោយបានច្បាស់លាស់ និងផ្តល់ជារបាយការណ៍ ដើម្បីរដ្ឋបាលខេត្តឆ្លើយតបម្ចាស់ស្នើសុំវិញ។

លោកទ្រិញ ឡាក់ឃាំង បានអោយដឹងទៀតថា​ លោកបានធ្វើលិខិតបំភ្លឺ និងបានភ្ជាប់នូវឯកសារគតិយុត្តិជាច្រើន ដាក់ជូនលោកអភិបាលស្រុកទាំងពីរ និងលោកបានចូលរួមប្រជុំជាមួយលោកអភិបាលរងស្រុកបន្ទាយស្រី និងលោកអភិបាលរងស្រុកវ៉ារិនចំនួនពី២ដង ដោយលើកទីមួយ នៅទីតាំងដី នឹងលើកទីពីរនៅសាលប្រជុំស្រុកវ៉ារិននាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដោយលោកអភិបាលរងស្រុកវ៉ារិនបានមានប្រសាសន៍ថា លោកអាចសម្របសម្រួលរឿងដី ដែលស្ថិតនៅដែនសមត្ថកិច្ចខ្លួនប៉ុណ្ណោះ ចំពោះបញ្ហាដែលភាគីណាមួយមានប័ណ្ណរឹង សូមឲ្យប្តឹងជំទាស់ទៅតុលាការទៅ លោកអាចសម្របសម្រួល បាន តែដីមិនទាន់មានប័ណ្ណកម្មសិទ្ធិតែប៉ុណ្ណោះ បន្ទាប់មកទៀត នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ខាងស្រុកវ៉ារិន ក៏បានអញ្ជើញភាគីទាំងអស់ ទៅទីតាំងដីពេលទៅដល់ទីតាំងដីស្រាប់តែភាគី យុឺន គឹមយឿន និងឈ្មោះ កែ សុខចិន្តា រួមទាំងបុរសម្នាក់ទៀតបក្សពួក បានបញ្ជាលោកអភិបាលរងស្រុកវ៉ារិន ឈ្មោះស៊ុយ សាង នាំមន្ត្រីរបស់ខ្លួន និងក្រុមមនុស្ស ដែលរំលោភបំពានដី របស់លោកទៅចុចវាស់វែងបាញ់ប្លង់លើដី របស់លោកទាំងស្រុកវ៉ារិន និងស្រុកបន្ទាយ​ស្រីទៅវិញ។ ដែលទង្វើហួសពីដែនសមត្ថកិច្ចរបស់ខ្លួននេះបង្ហាញថា មានចេតនាបើកភ្លើងខៀវ ក្នុងការឃុបឃិត រំលោកបំពានលើពលរដ្ឋស្លូតត្រង់។

ក្រៅពីសំណូមពរ ក៏ដូចជាការទទូចសុំ អាជ្ញាធរគ្រប់ជាក់ថ្នាក់ ពិនិត្យនិងផ្តល់ភាពយុត្តិធម៌ លោក ទ្រិញ ឡាក់ឃាំង ក៏ត្រៀមចាត់វិធានការ ដោយដាក់ពាក្យប្តឹងទៅតុលាការផងដែរ ប្រសិនបើ បុគ្គលទាំង៣រូបខាង​លើ មិនព្រមដកខ្លួនចេញពីការរំលោភបំពាន ត្បិតដីខាងលើនេះជាដីស្របច្បាប់ ដែលទទួលបានពីការប្រទានកម្មរបស់សម្តេចតេជោ ហ៊ុន​ ​សែន​ យ៉ាងពិតប្រាកដ។

ជុំករណីនេះ ទីភ្នាក់ងារ សារព័ត៌មាន សៀមរាប ប៉ុស្តី នៅមិន​ទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក នី​ សាវ៉ុន និងឈ្មោះ យ៉ឺន គឹមយឿន រួមឈ្មោះកែ សុខចិន្តា នៅឡើយរហូតដល់ម៉ោងផ្សាយនៅព្រឹកថ្ងៃពុធនេះ៕SRP

Read Previous

សម្ដេចហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

Read Next

អាជ្ញាធរខេត្តសៀមរាប ដាក់គោលដៅ១០ចំណុច ដើម្បីគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ