ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ១០:៣៧ ល្ងាច

រថយន្តធំ២គ្រឿងបុ..កគ្នា បណ្ដាល​..ឱ្យ​..ស្លា..ប់៧នាក់ និងរងរបួ..សធ្ង..ន់​..ម្នាក់​

រថយន្តធន់ធ្ងន់២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាល​ឱ្យ​មនុស្ស​៧នាក់​ស្លាប់​បាត់បង់​ជីវិត​ និង​ម្នាក់​ទៀត​រងរបួសធ្ងន់។គ្

ហេតុការណ៍បាន​កេីត​មាន​ឡេីង​កាលពី​វេលាម៉ោង​៤​ និង​៣០នាទី​ទៀបភ្លឺ​ ឈានចូលថ្ងៃទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២៤​ នៅលើ​កំណាត់ផ្លូវជាតិលេខ៧១C ត្រង់ចំណុចអណ្ដូងខួច ស្ថិតក្នុងភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​។

សមត្ថកិច្ចបានឱ្យដឹងថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ រថយន្តម៉ាក ហ៊ីយុនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរដោយឈ្មោះ ឈាង ហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បុកជាមួយ រថយន្តម៉ាកហ៊ីយុនដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ត្បូងឃ្មុំ 3A-4487 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន​ អ្នកបើកបរ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗកន្លែងកើតហេតុ។

បើតាមការវាស់វែងពីសមត្ថកិច្ចស្រុកត្បូងឃ្មុំ បានឱ្យដឹងថា​ រថយន្តទាំង២ បើកបរមានទិសដៅ បញ្រ្ចាសទិសគ្នា រថយន្តពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរមកពីជើងទៅត្បូងប្រើប្រាស់ល្បឿន ទៅបុករថយន្ត ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-4487 បើកបរមកពីត្បូងទៅជើង បណ្តាល​ឱ្យ​រថយន្តទាំង០២គ្រឿងខូចខាត​កម្រិតធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ចំនួន០៥នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ចំនួន០៣នាក់ លុះបញ្ជូនទៅ​ដល់​មន្ទីពេទ្យមិត្តភាពកម្ពុជា.ចិន បានស្លាប់នៅមន្ទីពេទ្យចំនួន២នាក់បន្ថែមទៀត សរុបស្លាប់៧នាក់ របួសធ្ងន់១នាក់។

សមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ ចុះមកដល់វាស់វែង​ និងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំ​ឱ្យ​ភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕

Read Previous

ប្រទះឃើញសាកសពភ្នាក់ងារសារព័ត៍មានCPN News ជិះម៉ូតូធ្លាក់ផ្លូវជាតិលេខ៧៦

Read Next

អភិបាលខេត្តសៀមរាប បញ្ជាឲ្យអាជ្ញាធរសមត្ថកិច្ច រួមគ្នាបង្ក្រាបបទល្មើស និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាព