ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ៩:៣៦ ល្ងាច

តុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់នគរបាលខេត្តសៀមរាប ចំនួនពីររូប សមាជិកក្រុមប្រឹក្សា សង្កាត់១នាក់ និងបក្សពួក ករណីធ្វើអត្តសញ្ញាណ ឱ្យជនដែលមិនមានសញ្ជាតិខ្មែរ

ខេត្តសៀមរាប៖មន្ត្រីនគរបាលចំនួនពីររូប សមាជិកក្រុមប្រឹក្សា សង្កាត់១នាក់ និងបក្សពួក ត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចចោទប្រកាន់ ឃុំខ្លួន។

ក្នុងសេចក្ដីប្រកាសចោទប្រកាន់របស់សាលាដំបូងខេត្តសៀមរាបបានបង្ហាញថា ការចោទប្រកាន់លើជនជាតិវៀតណាម ១នាក់ និងជនជាតិខ្មែរ ៥នាក់ ពីបទ កាន់កាប់ និងប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យជនដែលមិនមានសញ្ជាតិខ្មែរ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងក្លែងបន្លំឯកសារសាធារណៈ

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យ បានជ្រាបថា៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចាត់ការលើ សំណុំរឿងព្រហ្មទណ្ឌលេខ៨៨០ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ទាក់ទងនឹងជនជាតិវៀតណាម ១នាក់ និងជនជាតិខ្មែរ ៥នាក់ មានគ្នាសរុបចំនួន ៦នាក់ សមត្ថកិច្ចបានឃាត់ខ្លួនចំនួន ៤នាក់ និងបក្សពួក ២នាក់បានគេចខ្លួន។ ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានា ក្នុងសំណុំរឿង តំណាងអយ្យការបាន សម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យ៖

១.ជនជាតិវៀតណាម១នាក់ ពីបទ កាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយ ខុសច្បាប់ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣០ នៃច្បាប់ស្តីពីសញ្ជាតិ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។

២.ជនជាតិខ្មែរ៥នាក់ (ក្នុងនោះមានមុខរបរជា មន្ត្រីនគរបាលជាតិ២នាក់ សមាជិកក្រុមប្រឹក្សា សង្កាត់១នាក់ និង២នាក់ជាប្រជាពលរដ្ឋបានគេចខ្លួន) ពីបទ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យជនដែល មិនមានសញ្ជាតិខ្មែរ និងក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅចំណុចសង្កាត់សំបូរ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៣០ នៃច្បាប់ស្តីពីសញ្ជាតិ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿង ឱ្យស៊ើបសួរលេខ ១៣៣៨ អយធ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលា ដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕SRP

Read Previous

អាជ្ញាធរខេត្តកំពង់ចាម ប្រាប់មន្ត្រីចុះបញ្ជីដីធ្លី ឲ្យបានលឿន ដើម្បីរួចរាល់ក្នុងឆ្នាំ២០២៤

Read Next

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្ដេជ្ញាបន្តសហការធានាសន្តិសុខ នៃការបោះឆ្នោត ឱ្យបានល្អជាមួយ គ.ជ.ប