ក្រុមមន្ត្រីបានលាតត្រដាង ពីសកម្មភាពរបស់ប្រធានមន្ទីរសាធារណការដឹកជញ្ជូនខេត្តឧត្តរមានជ័យ ចំពោះ ផែនការរត់ការ ស្នើរសុំអន្តរាគមន៍ ឲ្យកូនរបស់ខ្លួនឡើងជាអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ។
យោងតាមប្រភពដែលបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញថា មន្ត្រីបម្រើការងារនៅមន្ទីរសាធារណការដឹកជញ្ជូនខេត្តឧត្តរមានជ័យ កំពុងធ្វើការរិះគន់ចំៗ ចំពោះលោក ឈឿង ផល្លាង ដែលមានតួរនាទីជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បច្ចុប្បន្នកំពុងបានធ្វើការការរត់ការយ៉ាងដើម្បីស្នើរសុំអន្តរាគមន៍ ពីថ្នាក់ដឹកនាំឲ្យកូនប្រុសរបស់ខ្លួន ដែលមានឈ្មោះ ណា រ៉ា វិទូកល្បណ មានតួរនាទីជាមន្រ្តីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ថ្ងៃចូលបម្រើការងារនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៦ មានរយ: ពេល៦ឆ្នាំ ក្របខ័ណ្ឌ ក.២.៣. ត្រៀមឡើងជាអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យនៅពេលខាងមុខនេះ ខណ:លោកប្រធានមន្ទីររូបនេះត្រៀមនិងចូលនិវត្តន៍នៅពេលខាងមុខបន្តិចទៀតនោះផងដែរ។
តាមប្រភពព័តមានដដែលពីមន្រ្តីក្នុងអង្គភាពនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានបង្ហើបឲ្យដឹងទៀតថា បច្ចប្បន្ននេះ មានមន្រ្តីមួយចំនួនដែលមានឈ្មោះបម្រើការងារ ក្នុងមន្ទីរស៉ីប្រាក់ខែរដ្ឋប៉ុន្តែមិនដែលឃើញមានមុខ ឬក៏មានវត្តមានមកបម្រើការងារនោះទេ។ បញ្ហាទាំងអស់នេះហើយធ្វើឲ្យផ្ទុះការរិះគន់ជាខ្លាំង ពីមន្រ្តីក្នុងអង្គភាពជាមួយគ្នាដែលមកបំពេញការងាររាល់ថ្ងៃ មានការរិះគន់មិនសប្បាយចិត្ត ពាក់ព័ន្ធនិងបញ្ហានេះ ដោយសារតែមន្រ្តីជាខ្សែនិងសាច់ញាតិ របស់ថ្នាក់ដឹកនាំមន្ទីរទើបបញ្ហានេះ ពុំមានមន្រ្តីណាហ៊ានបញ្ចេញយោបល់មតិអ្វីនោះឡើយបានត្រឹមតែ សម្ងំដោយការឈឺចាប់តែមិនហ៊ានស្រែកតែប៉ុណ្តោះ។
ជាក់ស្តែងដូចករណី លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានរត់ការស្នើរសុំអន្តរាគមន៍ តែងតាំងកូនប្រុសរបស់ខ្លួន មកជាអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ដើម្បីត្រៀមខ្លួនឡើងជាប្រធានមន្ទីរនៅពេលខាងមុខ ខណ:ប្រធានមន្ទីរូបនេះ និងចូលនិវត្តន៍។
ជាហេតុករណីនេះហើយ ទើបធ្វើឲ្យ មន្រ្តីថ្នាក់ក្រោមជាច្រើននាក់ ដែលខំបម្រើបការងាររាប់ឆ្នាំ ក្នុងអង្គភាពមួយនេះ មានការរិះគន់មិនពេញចិត្តចំពោះលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ដោយលោកប្រើបក្សនិយម។
ទីភ្នាក់ងារ សារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពី លោក ឈឿង ផល្លាង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យ នៅឡើយទេរហូតដល់ម៉ោងថ្ងៃនេះ៕SRP