ខេត្តបាត់ដំបង៖លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងសួរសុខទុក្ខលោក រតន៍ ម៉ូរ៉ា អតីតស្នងការរង កំពុងសម្រាកព្យាបាលជម្ងឺដល់លំនៅដ្ឋាន។
ការដឹកនាំលោក លោកស្រីស្នងការរងនិងថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនគរបាលក្នុងស្នងការដ្ឋាន ទៅសួរសុខទុក្ខលោក រតន៍ ម៉ូរ៉ា អតីតស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជានិវត្តន៍ជន ខណៈដែលលោកមានជម្ងឺកំពុងសម្រាកព្យាបាល ក្នុងលំនៅដ្ឋានស្ថិតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដដំបង នៅព្រឹកថ្ងៃទី២៣ខែ កក្កដាឆ្នាំ២០២៤នេះ ដោយអនុវត្តតាមអនុសាសន៍ណែនាំផ្តាំផ្ញេីរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនគរបាលជាតិចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទាំងអស់ ជាពិសេសមិនភ្លេចនូវគុណបំណាច់របស់លោកនៅក្នុងពេលដែលលោករួមចំណែកក្នុងការ បម្រេីជាតិ មាតុភូមិតាំងពីប្រទេសជាតិស្ថិតក្នុងគ្រា លំបាកឆ្លងកាត់ច្រេីនដំណាក់កាល រហូតមកដល់ពេលនេះ។ បេីទោះបីលោកបានចូលនិវត្តន៍ពីការងារហេីយក្តីតែ គុណបំណាច់មិនអាចកាត់ថ្លៃបានរបស់លោកគឺជាវីរៈភាពសម្រាប់អ្នកបន្តវេននៅថ្ងៃនេះ និងសូមឱ្យអការៈជម្ងឺរបស់លោក បានធូរស្បេីយ ប្រសេីរឡេីងវិញ។
ជាមួយនឹងការសាកសួរសុខទុក្ខនេះលោកស្នងការបាននាំយកនូវថវិកា ដែលបានពីការចូលរួមរបស់បងប្អូនកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាន ផ្លែផល្លានិងភេសជ្ជៈមួយចំនួនយកទៅប្រគល់ជូនលោក រតន៍ ម៉ូរ៉ានិងក្រុមគ្រួសារផងដែរ។
លោករតន៍ ម៉ូរ៉ា និងក្រុមគ្រួសារ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិក៏ដូចទឹកចិត្តរបស់លោកឧត្តមសេនីយ៍ទោស្នងការ លោក លោកស្រីស្នងការរងនិងកងកម្លាំងនគរបាលទាំងអស់ដែលអញ្ជេីញមកសួរសុខទុក្ខនិងផ្តល់នូវថវិកាផ្លែផល្លានិងភេសជ្ជៈផង ដល់រូបលោកនិងក្រុមគ្រួសារក្នុងពេលដែលកំពុងមានជម្ងឺ ជួបការលំបាកដល់លំនៅដ្ឋាន ជាមួយនេះលោកនិងក្រុមគ្រួសារសូមជូនពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិលោកស្នងការ លោក លោកស្រីស្នងការរងព្រមទាំបកងកម្លាំងនគរបាលទាំងអស់សូមប្រកបដោយសុខភាពល្អ ទទួល បានជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រេីជាតិ បម្រេីប្រជាពលរដ្ឋនិង មានសុខសុភមង្គល ក្នុងក្រុមគ្រួសារ៕SRP