ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ១០:១៥ ល្ងាច

អភិបាលខេត្តបាត់ដំបង បានណែនាំឱ្យមន្ត្រី បន្តការរុះរើស្លាកយីហោ ផ្សព្វផ្យាយស្រាបៀគ្រប់ប្រភេទ

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំឱ្យ រដ្ឋបាល ក្រុង ស្រុកត្រូវខិតខំបន្តការរុះរើស្លាកយីហោ ផ្សព្វផ្យាយស្រាបៀគ្រប់ប្រភេទ និងរៀបចំសណ្តាប់ធ្នាប់ ការលក់ដូរ តាមដងផ្លូវដែលបំពានលើ ចិញ្ចើមផ្លូវ និងផ្លូវថ្មើរជើង ជាដើម។

ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ នេះ លោកសុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ក៏បានជំរុញបន្ថែមទៀតឱ្យបន្តពង្រឹងវិធានការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង ក្មេងទំនើង ការជួញដូរមនុស្ស ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឱ្យមាន ប្រសិទ្ធភាព ក្នុងសកម្មភាពជួញដូរពលករឆ្លងដែន និងចំណាកស្រុកខុសច្បាប់។ បង្កើនការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយបង្កើនការដាក់កម្លាំងតាមគោលដៅ និងបង្កើនកម្លាំងល្បាត ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការងារផ្សព្វផ្សាយវេទិកាសាធារណៈ និងចលនាប្រជាការពារឱ្យកាន់តែសកម្មផុលផុស។

អភិបាលខេត្តបាត់ដំបង ក៏បានធ្វើការជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តបាត់ដំបង ត្រូវរួមសហការគ្នា ជាមួយសមត្ថកិច្ចពាក់ព័ន្ធ បន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយ ពីអំពីបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ឱ្យដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ នៅតាមសហគមន៍នានា ដើម្បីឱ្យពួកគាត់មានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីផលប៉ះពាល់នៃគ្រឿងញៀន ក្នុងគោលដៅ ដើម្បីឈានទៅបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ក្នុងនោះត្រូវតាមដានស្វែងរកមេក្លោងជួញដូរ ចែកចាយគ្រឿងញៀន ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ដោយ
ការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុក ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត លោកសុខ លូ បានធ្វើការក្រើនរម្លឹកដល់រដ្ឋបាលក្រុង ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តការបង្រ្កាប និងផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង នៅតាមសហគមន៍ក្នុងខេត្ត ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ខណៈការជួញដូរ ចែកចាយ រក្សាទុក និងការប្រើប្រាស់គ្រឿងញៀននៅតែជាបញ្ហាប្រឈម ដែលត្រូវប្រយុទ្ធប្រឆាំងឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានបញ្ជាឱ្យត្រួតពិនិត្យ និងបោសសំអាត​គ្រឿងញៀន​តាម​ខារ៉ា​អូខេ ក្លឹបរាត្រី ដោយទុកពេលឱ្យ១សប្ដាហ៍ក្នុងការអនុវត្ត៕SRP

Read Previous

ពន្ធដាររំលឹកថា ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ចំពោះការខកខានមិនទាន់ពេលកំណត់

Read Next

តុលាការខេត្តសៀមរាបសម្រេចចោទប្រកាន់ ក្មេងទំនើងចំនួន 10នាក់ ករណីហិង្សា នៅចំណុចការ៉ាស់សាំងស៊ូគីម៉ិច