ខេត្តបន្ទាយមានជ័យ៖ក្មេងស្រីក្រមុំម្នាក់និងកុមារា២នាក់ បានស្លាប់យ៉ាងអណោចអាធម៌ ខណ:ពេល អ្នកទាំង៣នាក់ បាននាំគ្នាទៅលេងទឹកនៅរណ្តៅកាយអាចម៍ដីម៉ៃខូ១កន្លែង ក្រោយពី ទឹកលិច។
ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង ១ល្ងាច ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៤ សពបានរកឃើញ នៅវេលាម៉ោង៥ល្ងាចថ្ងៃ ស្ថិតនៅ៣០០ម៉ែត្រពីភូមិយាងឧត្តម ក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក។
បើតាមអាអះអាង របស់ លោកទន់ ថុល មេឃុំណាំ តៅ បានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា មុនពេលកើតហេតុនោះជនរងគ្រោះ ទាំង៣នាក់ ត្រូវជាមីងនិងក្មួយ បាននាំគ្នាទៅដើរលេង ពេលទៅដល់កន្លែងរណ្តៅកាយអាចម៍ដីម៉ៃខូ១កន្លែង បាននាំគ្នា ចុះលេងទឹកដោយមិនដឹងថា ជារណ្តៅម៉ៃខូទឹកជ្រៅ ពេលហែលដល់ទឹកជ្រៅ ស្រាប់តែលង់ពេលនោះ មីងបានចុះទៅជួយ ក៏ត្រូវលង់ទឹកស្លាប់ទាំង៣នាក់ដោយគ្មានអ្នកជួយស្រង់បានឡើយ។
លោកទន់ ថុលបាននិយាយបន្តទៀត ថាជនទាំង៣មានឈ្មោះ១-.ឈ្មោះ បាន គិមអេង ភេទស្រី អាយុ១៩ឆ្នាំកើតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៥ ឪពុកឈ្មោះមុំ សំអួន អាយុ៤២ឆ្នាំនិងម្តាយឈ្មោះ ប៉ៃ សំអៀត អាយុ៤០ឆ្នាំ ២ ឈ្មោះ កិក រីណា ភេទប្រុស អាយុ៥ឆ្នាំកើតថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩ មានឪពុកឈ្មោះកិក យន់ អាយុ២៣ឆ្នាំកើតឆ្នាំ២០០១និងម្តាយឈ្មោះ ហាវ ស្រីអូន អាយុ១៩ឆ្នាំ និង៣ ឈ្មោះ ចយ បញ្ញា ភេទប្រុស អាយុ៣ឆ្នាំ កើតនៅទី១៧ ខែសីហា ឆ្នាំ២០២១ មានម្តាយឈ្មោះ ហាវ ស្រីអឿង អាយុ២៥ឆ្នាំ។
លោកទន់ ថុលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីព័ត៍មានថាមនុស្ស៣នាក់លង់ទឹកស្លាប់ សមត្ថកិច្ច អាជ្ញាធរ និងក្រុមគ្រួសារសព ចុះរាវរកលុះដល់ម៉ោង ៥ ល្ងាចទើបរកឃើញសពទាំង ៣ ហើយបានដឹកយកមកលំដ្ឋានផ្ទះជនរងគ្រោះ ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី។
លោកទន់ ថុលបានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅស្រុកភ្នំស្រុកនេះក្នុង១ឆ្នាំៗ មានមនុស្សស្លាប់ដោយសារលង់ទឹកជាច្រើននាក់ ដូច្នេះខែវស្សាចូលមកដល់ក្រុមគ្រួសារមានកូនតូចៗគួរប្រុងប្រយ័ត្នចំពោះកូនចៅ៕SRP