ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ ម៉ោង ៨:៣៦ ល្ងាច

រដ្ឋាករទឹកស្វយ័តសៀមរាប ថា ប្រភពទឹកពីបឹងទន្លេសាប អាចប្រឈមនឹងការរីងហួត បណ្តាលឱ្យខ្វះប្រភពទឹកសម្រាប់ផលិត និងផ្គត់ផ្គង់ទឹកស្អាតនាពេលអនាគត

ខេត្តសៀមរាប៖រដ្ឋាករទឹកស្វយ័តសៀមរាប បានអះអាងថាខ្លួន បានពិនិត្យឃើញថា ស្ថានភាពទឹកបឹងទន្លេសាបកាន់តែស្រកចុះ ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹក និងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប ហើយប្រភពទឹកពីបឹងទន្លេសាប អាចប្រឈមនឹងការរីងហួត បណ្តាលឱ្យខ្វះប្រភពទឹកសម្រាប់ផលិត និងផ្គត់ផ្គង់ទឹកស្អាតនាពេលអនាគត។

រដ្ឋាករទឹកស្វយ័តសៀមរាបបានបន្ថែមថា ដោយមើល ឃើញបញ្ហាប្រឈមទាំងនេះ រដ្ឋាករទឹកស្វយ័តសៀមរាប បានសិក្សាកំណត់តំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹកពីបឹងទន្លេសាប ក្នុងគោលបំណង៖ ១) ការពារគុណភាពទឹក និងប្រភពទឹកពីសកម្មភាពនានា ២) ធ្វើការអភិវឌ្ឍដោយពង្រីក ប្រវែងប្រឡាយ ក្នុងករណីផ្ទៃបឹងទន្លេសាបរួមតូចហួសចុងប្រឡាយបង្ហូរទឹកបច្ចុប្បន្ន និង ៣) ធ្វើការអភិវឌ្ឍដោយស្តារ បាតប្រភពទឹកពីបឹងទន្លេសាបធ្វើជាអាងស្តុកទឹកនៅរដូវប្រាំង។

រដ្ឋាករទឹកស្វយ័តសៀមរាប បានបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តសៀមរាប បានសិក្សានិងកំណត់ តំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹកពីបឹងទន្លេសាបដូចខាងក្រោម៖
១. កំណត់ផ្ទៃប្រភពទឹកពីបឹងទន្លេសាប (មានព្រៃលិចទឹក)៖ ចំនួន ១.០០៧.១៦៨ ម៉ែត្រការ៉េ ជាតំបន់ការពារ ប្រភពទឹក
២. កំណត់ផ្ទៃប្រភពទឹកពីបឹងទន្លេសាប (ចាប់ពីព្រៃលិចទឹកទៅផ្ទៃបឹង)៖ ចំនួន ៦.៨៩៧.៧៦៩ ម៉ែត្រការ៉េ ជាតំបន់ការពារ និងអភិវឌ្ឍន៍ប្រភពទឹក។ ក្នុងករណីនេះ តម្រូវឱ្យធ្វើការស្តារបាតបឹងជម្រៅ ២,៩ម៉ែត្រ នៅនីវ៉ូដក ២ ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ ហើយផ្ទៃបឹងនេះអាចស្តុកទឹកបានប្រមាណ ១៦.៤៦២.៩០០ម” ដែលអាចប្រើប្រាស់បានរយៈពេល ៥,៧ខែ សម្រាប់តម្រូវការទឹករហូតដល់ឆ្នាំ២០៣៥ និងបានត្រឹមតែរយៈពេល ៣ខែ សម្រាប់តម្រូវការទឹករហូតដល់ ឆ្នាំ២០៥០ ចំពោះករណីបឹងបច្ចុប្បន្នមានការរីងហួតនៅរដូវប្រាំង។

សូមជម្រាបថា នៅបន្ទប់ប្រជុំរដ្ឋាករទឹកស្វយ័តសៀមរាប មានកិច្ចប្រជុំពិគ្រោះយោបល់ និងស្វែងយល់ជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប ពាក់ព័ន្ធនឹងការស្នើសុំកំណត់តំបន់ការពារ និងអភិវឌ្ឍប្រភពទឹកស្ថិតនៅក្នុងអាង នៃបឹងទន្លេសាប សម្រាប់ផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ។

កិច្ចប្រជុំនៅថ្ងៃសុក្រនេះ ក្រោមវត្តមាន លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប  ដោយមានការងារចូករួមពីថ្នាក់ដឹកនាំ ក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តសៀមរាប ថ្នាក់ ស្រុក និងឃុំមួយចំនួន ដែលជាប់ពាក់ព័ន្ធផងដែរ៕SRP

Read Previous

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ សម័យបដិវត្តឧស្សាហកម្ម៤.០ វិស័យព័ត៌មាន ប្រជាជនគ្រប់រូបសុទ្ធតែមានប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន

Read Next

មេប៉េអឹមខេត្តសៀមរាប ឡើងថ្មី «ប្តេជ្ញាយ៉ាងមុតមាំក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន»