ភ្ភ្នំពេញលោកគុយ វ៉ាត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើសឆបោកប្រាក់រាប់លានដុល្លារ។ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះចែកចាយជាសារធារណៈនៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤នេះ។
បណ្ដាញ Facebook បានបង្ហោះថា សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៤ សីហា ឆ្នាំ ២០២៤ បានឃាត់ខ្លួនលោក គុយ វ៉ាត ពាក់ព័ន្ធបទល្មើសឆបោកប្រាក់រាប់លានដុល្លារ។
បើកតាម Facebook បញ្ជាក់ថា ជនរងគ្រោះជាច្រេីនបានដាក់ពាក្យបណ្ដឹងប្ដឹងលោកគុយ វ៉ាត។
ជុំវិញព័ត៌មាន ការឃាត់ខ្លួនលោក គុយ វ៉ាត យ៉ាងដូច្នេះ សមត្ថកិច្ចនៅពុំទាន់បញ្ជាក់លំអិតនៅឡើយចំពោះករណីនេះ។
ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តី នៅពុំទាន់ទទួលបានការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធ ជុំវិញការឃាត់ខ្លួនលោក គុយ វ៉ាត បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP