ភ្នំពេញ៖កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនលោកផ្កាយបី ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ពាក់ព័ន្ធ រំលោភទំនុកចិត្ត លុយជាង ៣លានដុល្លារ។
មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលរជាតិ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ពាក់ព័ន្ធបណ្ដឹងរបស់ជនរងគ្រោះ ម្នាក់ ដែលបានប្ដឹងចោទប្រកាន់ពីបទ រំលោភទំនុកចិត្ត ប្រេីប្រាស់ឯកសារក្លែងក្លាយ និងក្លែងបន្លំឯកសារសាធារណៈ លក់ដីខ្យល់មានទំហំទឹកប្រាក់ជាង៣លានដុល្លារអាមេរិក។
បើតាមប្រភពដដែលបានបន្តថា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕SRP