ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ ម៉ោង ៣:៣៣ ល្ងាច

រដ្ឋមន្ត្រីក្រសួងរ៉ែ៖ ធ្វេីយ៉ាងណាត្រូវឱ្យទីផ្សារយេីងរីក ឱ្យផលិតផលយេីងលក់ដាច់ និងមានគុណភាពល្អ

លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានលេីកឡេីងថា ប្រសិនបើចង់ឱ្យការងារដែលមានហើយ ប្រាក់ខែបានច្រើនទៀតនោះ គឺធ្វេីយ៉ាងណាត្រូវឱ្យទីផ្សារយេីងរីក ឱ្យផលិតផលយេីងលក់ដាច់ និងមានគុណភាពល្អ ឋាមពលបៃតង ទីផ្សារទូលំទូលាយ ហើយចំណាយថ្លៃដើមទាប ទេីបធ្វើឱ្យប្រាក់ខែកម្មករយេីងឡើងខ្ពស់ទ្វេដង ដូច្នេះសូមឱ្យបងប្អូនចេះជួយគ្នាទៅវិញទៅមកផង។

រដ្ឋមន្ត្រីក្រសួងរ៉ែ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស រួមជាមួយលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល ជាមួយបុគ្គលិក-កម្មករ របស់ក្រុមហ៊ុន ឡុង ស្រេង (ចំការកៅស៊ូ បឹងកេត) នៅថ្ងៃអង្គារម្សិលមិញ។

លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា ប្រសិនបេីចង់ឱ្យជីវភាពទូលាយ ត្រូវការ ការងារធ្វើ មិនមែនត្រូវការ ការជេរគ្នាទេ និងត្រូវការ ការជួយគ្នាទៅវិញទៅមក។

លោក កែវ រតនៈ បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន ឡុង ស្រេង បានវិនិយោគ ផ្តល់ការងារ អតិបរមាឱ្យបងប្អូនប្រជាពលរដ្ឋយើង មានការងារធ្វើ ហើយការផ្ដល់ការងារ អតិបរមានេះ មិនមែនគ្រាន់តែ បានប្រាក់ខែមក បានផលត្រឹមតែកម្មករយើងនោះទេ ពោលគឺពេលដែលបងប្អូនបានប្រាក់ចំណូលហើយនោះ គឺបងប្អូនតែងតែយកប្រាក់ទៅទិញម្ហូបអាហារ ឬរបស់របរផ្សេងៗ ដូចជាការជួយចិញ្ចឹមគ្រួសារខ្មែរយើងជាច្រើនទៀតផងដែរ។

រដ្ឋមន្ត្រី ក៏បានយកឱកាសនោះ ដើម្បីរំលឹកគុណឧបការៈ ដែលកាត់ថ្លៃមិនបាន ទៅដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវក្តីសុខ ផ្តល់អាយុជីវិតដល់យេីងទាំងអស់គ្នា និងថ្លែងអំណរគុណដល់ការបន្តវេនប្រកបដោយក្តីសុខ និងការរីកចម្រើន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រសូត្រចេញ ពីការបោះឆ្នោតដោយ សេរី តម្លាភាព យុត្តិធម៌។

បេីតាមលោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុន ឡុង ស្រេង បានឱ្យដឹងថា ក្រុមហ៊ុនមានផ្ទៃដីសរុបជិត ៧០០០ហិកតា ក្នុងនោះផ្ទៃដីចម្ការ កៅស៊ូ ជាង ៣០០០ហិកតា ផ្ទៃដីចំការចេក មានជាង ២០០០ហិកតា ផ្ទៃដីដាំធុរេនមានជាង ៥០០ហិកតា ផ្ទៃដីចម្ការតាង៉ែន ២០០ហិកតា និងផ្ទៃដីដាំក្រូចថ្លុង មាន៧០ហិកតា។ ទន្ទឹមនឹងនេះ ការនាំចេញកៅស៊ូបានប្រមាណជា ៤៥០០តោន និងចេក ៩ម៉ឺនតោន ក្នុង១ឆ្នាំ ផងដែរ៕SRP

Read Previous

ទីបំផុត តុលាការសម្រេចចោទប្រកាន់លោក គុយ វ៉ាត ថៅកែហាង Park Coffee

Read Next

អាជ្ញាធរ៖ បញ្ឈប់ជាបន្ទាន់ អាជីវកម្មឆ្នោត-ឡូតូ និងឆ្នោតផ្សងសំណាងទាំងអស់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប