ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ ម៉ោង ២:២៨ ល្ងាច

ពលរដ្ឋម្ចាស់ដីពីរនាក់ប្តីប្រពន្ធ សម្រេចដាក់បណ្តឹងទៅអាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរជំនាញ រឿងលោក អ៉ឹង ដារ៉េត និងភរិយា ង៉ូវ រ៉ាដែត សាងសង់ខុនដូរ រំលោភលើដីគាត់ និងសង្ស័យខុសលក្ខណ:បច្ចេកទេស

ភ្នំពេញ៖លោក ឡាយ ម៉ារីវ៉ូ និងប្រពន្ធស បានម្រេចដាក់បណ្តឹងទៅអាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរជំនាញ រឿងលោក អ៉ឹង ដារ៉េត និងប្រពន្ធឈ្មោះ ង៉ូវ រ៉ាដែត សាងសង់ខុនដូរ រំលោភលើដីគាត់ និងសង្ស័យខុសលក្ខណៈបច្ចេកទេស។

ការដែលប្រជាពលរដ្ឋជាម្ចាស់ដីពីរនាក់ប្តីប្រពន្ធខាងលើ សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅ អភិបាលរាជធានីភ្នំពេញ និង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញ ខណៈដែលភាគីម្ខាងទៀត កំពុងតែធ្វើការសាងសង់អាគារខ្ពស់ (ខុនដូរ) រំលោភលើដីរបស់គាត់ មិនតែប៉ុណ្ណោះសង្ស័យសាងសង់ខុសលក្ខណៈបច្ចេកទេសថែមទៀតផង។ សូមឱ្យអាជ្ញាធរ ខណ្ឌ រាជធានីភ្នំពេញ និងជំនាញពាក់ព័ន្ធមេត្តាចុះពិនិត្យដល់ទីតាំងជាក់ស្តែងផង ដែលមានអាសយដ្ឋានផ្ទះលេខ៦ ផ្លូវលេខ៥៧៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាមពាក្យបណ្តឹងរបស់ម្ចាស់ដី ខ្ញុំបាទឈ្មោះ ឡាយ ម៉ារីវ៉ូ ភេទ ប្រុស អាយុ ៦៣ឆ្នាំ ជនជាតិ ខ្មែរ និងប្រពន្ធឈ្មោះ និល សុគុន្ធារី អាយុ ៦១ឆ្នាំ ជនជាតិ ខ្មែរ មានអាសយដ្ឋានផ្ទះ លេខ ៦ ផ្លូវលេខ ៥៧៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាម្ចាស់ផ្ទះជាប់ការដ្ឋានសាងសង់។

សូមគោរពជូន

លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ

កម្មវត្ថុ÷ សុំប្តឹងឈ្មោះ អ៉ឹង ដារ៉េត ភេទ ប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ង៉ូវ រ៉ាដែត អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មាន អាសយដ្ឋានផ្ទះលេខ ១៩២៦ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ជាម្ចាស់សំណង់អគារខ្ពស់ ជាប្រភេទអគារខុនដូរ មានទីតាំងស្ថិតនៅក្នុងក្បាលដីលេខ៧៤ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសាងសង់ខុសបទដ្ឋានស្តង់ដារ បច្ចេកទេស ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាព រំលោភលើដីឡូតិ៍លំនៅដ្ឋានរបស់យើងខ្ញុំជាម្ចាស់ គឺជាប់ខាង។

តបតាមកម្មវត្ថុ÷ ដូចបានជម្រាបជូនខាងលើ សូម លោកប្រធានមន្ទីរ មេត្តាជ្រាបថា ម្ចាស់ដីឡូតិ៍ ខាងលើកំពុងសាងសង់អាគារខុនដូរលើដីរបស់ខ្លួន បានបង្កបញ្ហាលើរបងព្រំដី ជាហេតុបណ្តាលឲ្យខុស បទដ្ឋានបច្ចេកទេសសំណង់អាគារខ្ពស់ដោយពុំដឹងថាមាន ឬ ពុំមានការអនុញ្ញាតិពីអាជ្ញាធរតាមលំដាប់ថ្នាក់ ហើយ ឬ នៅ? ដោយពុំបានជូនដំណឹងមកយើងខ្ញុំអំពីគ្រោងប្លង់សាងសង់ ដែលកន្លងមកធ្វើឲ្យប្រេះស្រាំ ស្រុតជញ្ជាំងផ្ទះយើងខ្ញុំដោយកន្លែង។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ភាគីអ្នកសាងសង់ អាគារបានយករបងព្រំដី ដោយចាក់បេតុងអាមេរថាស់ជណ្តើរ និងសាងសង់ពីលើរបងព្រំដីតែម្តង ដែលអាចនឹងក្លាយទៅជាជញ្ជាំង អាគារក៏ថាបាន ដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព សន្តិសុខ បរិស្ថានអ្នករស់នៅជាប់ វិឡូតិ៍ភូមិផងរបង រួមជាមួយ។

ខ្ញុំបាទស្នើសុំសំណូមពរឲ្យម្ចាស់ដីឡូតិ៍ សាងសង់សំណង់ ខុនដូរ ខាងលើ ឲ្យគោរពតាមបទដ្ឋាន បច្ចេកទេសសំណង់លំនៅដ្ឋាន ដោយពុំប៉ះពាល់ដល់សុខសុវត្ថិភាពអ្នករស់នៅជុំវិញ ក៏ដូចជាប៉ះពាល់ដល់ សង្គមសាធារណៈ ដោយធ្វើការកែសម្រួលគ្រោងសំណង់ដូចខាងក្រោម៖

• កាត់បន្ថយចម្ងាយគំលាតពីជញ្ជាំងអាគារ ដែលកំពុងសាងសង់ ទៅដល់របងព្រំដីឲ្យបានជាអតិបរិមា តាមតែអាចធ្វើបាន ក្នុងន័យថា ថាស់វ៉េរ៉ង់ដារលៀនចេញពីជញ្ជាំងអាគារដែលកំពុងសាងសង់អោយខ្លីបំផុត។

២-មិនត្រូវយកប្លង់សេនៃជាន់អាគារនីមួយៗ ទៅភ្ជាប់នឹងរបងព្រំដី ធ្វើជាគ្រឿងបង្គុំសំណង់អាគារ ឡើយ ត្រូវមានគំលាតជាអតិបរិមាតាមដែលអាចធ្វើបាន។

៣-មិនត្រូវយកបេតុងថាសជណ្តើរភ្ជាប់នឹងរបងព្រំដីជាជន្ទូលទប់ទ្រ និង ជាគ្រឿងបង្គុំសំណង់ អាគារឡើយ។

៤- មិនអាចយករបងព្រំដីធ្វើជាជញ្ជាំងអាគារ ខុនដូរ ដែលកំពុងសាងសង់នេះឡើយ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោកប្រធានមន្ទីរ មេត្តាទទួលនូវពាក្យបណ្ដឹង ដោយផ្អាក
ដំណើរការក្នុងការដ្ឋាន ខុនដូរ ដើម្បីងាកមកពិភាក្សាគ្នា ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសំណង់ លំនៅដ្ឋាន និងមេត្តាជួយដោះស្រាយដល់កង្វល់របស់យើងខ្ញុំដោយអនុគ្រោះ។

លោក ឡាយ ម៉ារីវ៉ូ បញ្ជាក់ថា ក្រោយពីលោកបានដាក់ពាក្យបណ្តឹងរួច។ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ អាជ្ញាធរខណ្ឌ និងមន្ទីរជំនាញបានចុះដល់ទីតាំងដើម្បីពិនិត្យ និងបានធ្វើកំណត់ហេតុដើម្បីឱ្យបញ្ឈប់ការសាងសង់អាគារខុនដូរនោះ ដោយមានភាគីដើមបណ្តឹងចូលរួមផ្តិតមេដៃ ដោយឡែក ភាគីម្ចាស់ខុនដូរ ដែលគេដឹងថាពាក់ផ្កាយ៣លើស្មារនោះ មិនចូលរួមផ្តិតមេដៃឡើយ។

លោក ឡាយ ម៉ារីវ៉ូ ធ្វើការសំណូមពរដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ និងឱ្យម្ចាស់អគារខុនដូរ ដែលសាងសង់រំលោភយ៉ាបចូលមកលើដីរបស់គាត់ចំនួន៧តឹកនោះ កាត់ចេញវិញផង ដោយសារតែរំលោភចូលលើដីរបស់គាត់ ជណ្តើរក៏រំលោភលើដីរបស់គាត់ដែរ។

ម្ចាស់ដី និងជាដើមបណ្តឹងសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរខណ្ឌ រាជធានី និងមន្ទីរជំនាញពាក់ព័ន្ធនិង ជួយអននតរាគមន៍ដោះស្រាយ រកយុត្តិធម៌ដល់ពួកគាត់ជាម្ចាស់ដីដែលគេរំលោភផងទាន។

ជុំវិញពាក់ព័ន្ធទៅនឹងការប្ដឹងពីសំណាក់ពលរដ្ឋពីរអ្នកប្ដីប្រពន្ធ ដែលបានប្ដឹង លោក អ៉ឹង ដារ៉េត និងប្រពន្ធឈ្មោះ ង៉ូវ រ៉ាដែត យ៉ាងដូច្នេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពី លោក អ៉ឹង ដារ៉េត នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ ខណ:ទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាមមិនមានការឆ្លើយតប៕SRP

Read Previous

អាជ្ញាធរ៖ បញ្ឈប់ជាបន្ទាន់ អាជីវកម្មឆ្នោត-ឡូតូ និងឆ្នោតផ្សងសំណាងទាំងអស់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប

Read Next

លួចដឹកចុងស្លាបមាន់មកពីថៃ ត្រូវបានបង្ក្រាប