ព័ត៌មានទាន់ហេតុការណ៍ :

- ម្ចាស់ស្របច្បាប់ ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងស្រុកវ៉ារិនមួយរូបនិងគូកន ដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត៣៥ហិកតា - អភិបាលខេត្តកោះកុង ផ្ដល់ថវិកា ចំនួន៣លានរៀល សម្រាប់អ្នកផ្ដល់អត្តសញ្ញាណ បុរសសម្លា..ប់សត្វឈ្លូស និងរក្សាសម្ងាត់ - អភិបាលខេត្ត​សៀមរាប កោតសរសើរដោយស្មោះ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ - ញៀនស្រា ព្រឹកឡើងប្ដីស្លា..ប់ជាប់នឹងរបងដីឡូត៍ - សម្តេចហ៊ុន សែន តែងតាំងអភិបាលរង រាជធានីភ្នំពេញ ចំនួន៣រូប - លោក យឹម ឆៃលី ប្រាប់សមាជិកបក្ស ឲ្យមានឆន្ទៈស្មោះត្រង់ និងដឹងសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋ - អភិបាលរងស្រុកស្នួល ម្នាក់ ជួបហេតុការគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លា..ប់ - សម្ដេចហ៊ុន សែន និងភរិយា បន្ដផ្ដល់អំណោយ ជូនគ្រួសារសម្រាលបាន កូនភ្លោះបី នៅមន្ទីរពេទ្យកាលម៉ែត - លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត - សៀវភៅអ្នកថែអង្គរ បានបើកសម្ពោធ នៅមុខប្រាសាទអង្គរវត្ត នាថ្ងៃនេះ
ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ ម៉ោង ១:៣០ ល្ងាច

អភិបាលខេត្តបាត់ដំបង ជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធ បន្តទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បន្តទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ។

លោក សុខ លូ បានបន្តមានប្រសាសន៍ថា សូមធ្វើឱ្យមានប្រសិទ្ធភាព ក្នុងការងារបង្ក្រាប បទល្មើសជួញដូរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន ការជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ នៅតាមក្រុង ស្រុក ជាពិសេស តាមច្រកព្រំដែន ក៏នៅតែបន្តក្នុងការបង្រ្កាបរហូត មិនត្រូវបន្ធូរបន្ថយឡើយ ហើយបញ្ហាល្បែងស៊ីសង ក៏នៅតែបន្តនីវិធីបង្ក្រាបនិងការត្រួតពិនិត្យគ្រឿងស្រវឹង នាពេលយប់ក៏នៅតែបន្តផងដែរ។

លោកក៏បានជំរុញ ឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើថែមទៀត គឺពង្រឹងនិងបង្រ្កាបរាល់បទល្មើសដូចជា បទល្មើសព្រៃលិចទឹក បទល្មើសនេសាទខុសច្បាប់ បទល្មើសរំលោភទន្ទ្រានយកដីរដ្ឋក្នុងតំបន់ហាមឃាត់ ដើម្បីធ្វើស្រែ និងឈានដល់ទាមទារយកដីរដ្ឋធ្វើជាកម្មសិទ្ធ ត្រូវបង្រ្កាបឲ្យទាន់ពេលវេលា ទំនាស់ដីធ្លីនៅតាមគ្រប់ទីកន្លែង និងជាពិសេសស្រុកជុំវិញបឹងទន្លេសាប។

អភិបាលខេត្តបាត់ដំបងជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធនេះ។

នៅក្នុងកិច្ចប្រជុំ លោកសុខ លូ ក៏បានមានប្រសាសន៍ ណែនាំឱ្យលោក អភិបាលក្រុង ស្រុក កងកម្លាំងទាំងបីបន្តនីតិវិធី និងបន្តការងារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ តបតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយបង្រ្កាបមិនឱ្យមានបញ្ហា ក្មេងទំនើង បង្កអសន្តិសុខ ដល់សង្គមបណ្តាល ឱ្យមានការភ័យខ្លាចរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។

លោកសុខ លូ ក៏បានរំលឹកអំពី យុទ្ធនាការដាំដើមឈើនាពេលកន្លងមក ត្រូវបន្តយកចិត្តទុកដាក់ថែទាំទៅលើដើមឈើ ដែលបានដាំរួចហើយណែនាំនិង ប្រគល់ឲ្យម្ចាស់ផ្ទះ ប្រជាពលរដ្ឋនៅមុខផ្ទះនោះទទួលខុសត្រូវថែរក្សា ដើម្បីសោភ័ណភាពបរិស្ថាន ទេសចរណ៍ ទីក្រុងស្អាត យើងផងដែរ៕SRP

Read Previous

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យអាជ្ញាធរសមត្ថកិច្ចចាប់ខ្លួនជនដែលក្លែងព័ត៌មាននេះ

Read Next

លោកប្រាក់ សោភ័ណ៖ «ស្រលាញ់អ្នកសៀមរាប រហូតដល់គេជេរក៏មិនដែលគេចដែរ អានផងស្តាប់ផងរហូតដល់ចប់ តែចង់ដឹងពីសុខទុក្ខរបស់ពួកគាត់»