ចាប់ចិនម្នាក់ ករណីប៉ុនប៉ងឃាតកម្ម យកកាំភ្លើងភ្ជង់បណ្តាលផ្ទុះអាវុធ

ចាប់ចិនម្នាក់ ករណីប៉ុនប៉ងឃាតកម្ម យកកាំភ្លើងភ្ជង់បណ្តាលផ្ទុះអាវុធ ភ្នំពេញ៖នគរបាលខណ្ឌមានជ័យបានចាប់ខ្លួនជនជាតិចិនម្នាក់ ករណីប៉ុនប៉ងឃាតកម្ម (យកកាំភ្លើងភ្ជង់បណ្តាលផ្ទុះអាវុធ) ប្រព្រឹត្តនៅចំណុចក្នុងម៉ាត ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី ២៩ខែធ្នូឆ្នាំ២០២៥ វេលាម៉ោង០២និង៤៧នាទីទៀបភ្លឺ។ នគរបាលបានឲ្យដឹងថា ក្រោយទទួលព័ត៌មានហេតុនៅថ្ងៃទី ២៩ខែធ្នូឆ្នាំ២០២៥ នាវេលាម៉ោង០៤និង០០នាទីថ្ងៃដដែល កម្លាំងអធិការនគរបាលខណ្ឌ​មានជ័យ​ ចាប់ខ្លួនចំណុច​ក្នុងម៉ាត ផ្លូវ៦០ម៉ែត្រ ភូមិ​ព្រែកតាគង់ សង្កាត់​ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។ ជនសង្ស័យឈ្មោះ Du ping ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មានសភាពស្រវឹង។ វត្ថុតាងដកហូតអាវុធខ្លី ០១ដើម ម៉ាកK54 បង់ចំនួន ០១ដើម គ្រាប់មិនទាន់ផ្ទុះ ០៦គ្រាប់ សំបកគ្រាប់ ០១ ,ទូរស័ព្ទ ០១គ្រឿង(បែក) ,ខ្សែកក្រណាត់ ០១, កូនកាំបិត ០១, កូនកន្ត្រៃ០១, កាស០១, ម្សៅស ០១កញ្ចប់, កាបូបស្ពាយ ០១។

បន្លំខ្លួនជាឈ្មោះ ផែង វណ្ណៈ ឆបោកតាមអនឡាញ ឲ្យគេផ្ទេរប្រាក់ត្រូវបានឃាត់ខ្លួន

បន្លំខ្លួនជាឈ្មោះ ផែង វណ្ណៈ ឆបោកតាមអនឡាញ ឲ្យគេផ្ទេរប្រាក់ត្រូវបានឃាត់ខ្លួន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាប ខ្លួនជនសង្ស័យ ដែលសកម្មក្នុងការគំរាម និងឆបោក ក្រោមរូបភាពក្លែងបន្លំអត្តសញ្ញាណ តាមប្រព័ន្ធអនឡាញ និងបានធ្វើការឆបោកជនរងគ្រោះជាច្រើននាក់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថាយោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ០១រូប ឈ្មោះ គ.ណ.រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ដោយជនសង្ស័យបានប្រើប្រាស់គណនីតេឡេក្រាមឈ្មោះ PHENG NAKNAK, Pheng Vannak News និងលេខទូរស័ព្ទជាច្រើនខ្សែ យកទៅគំរាមទារប្រាក់ពីជនរងគ្រោះ និងឱ្យផ្ទេរប្រាក់ទៅគណនីធនាគារជាច្រើន ដើម្បីទទួលផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។ តាមចម្លើយជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់រូបភាព និងឈ្មោះរបស់ជនរងគ្រោះ ទៅបង្កើតគណនីតេឡេក្រាមដាក់ឈ្មោះ PHENG NAKNAK,

វិទ្យាល័យបុសខ្នុរ បានប្ដូរឈ្មោះទៅជាវិទ្យាល័យ តេជោធិបតី បុសខ្នុរ

ត្តកំពង់ចាម៖វិទ្យាល័យ បុសខ្នុរ បានប្ដូរឈ្មោះ ទៅជា វិទ្យាល័យ តេជោ ធិបតី បុសខ្នុរ តាមរយៈប្រកាស លេខ២២៧០ អយក ប្រក ចុះថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពី ការប្ដូរឈ្មោះ វិទ្យាល័យ បុសខ្នុរ ទៅជា វិទ្យាល័យ តេជោ ធិបតី បុសខ្នុរ ដែលទីតាំងស្ថិតនៅក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ នេះតទៅ៕SRP

ឯកឧត្តម អ៊ុន ចាន់ដា៖ អាជ្ញាធរខេត្តបានផ្ដល់សម្ភារសិក្សា រៀបចំឲ្យសិស្សភៀសសឹក ជាងពីរពាន់នាក់ បានចូលរៀន ក្នុងកំឡុងពេលព្រំដែន កម្ពុជា-ថៃ មានបញ្ហា

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា អាជ្ញាធរខេត្តបាន ចែកសម្ភារៈសិក្សា និងរៀបចំឲ្យសិស្សានុសិស្ស ភៀសសឹកជាង ២.០០០នាក់ បានចូលរៀនវិញ ខណៈពេលដែល នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ មានបញ្ហា។ ការលើកឡើងដូច្នេះនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់សម្ភារៈសិក្សា ដល់សិស្សានុសិស្សភៀសសឹក ប្រមាណជាង ៣០០ នាក់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ។ ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រី ជូនចំពោះក្មួយៗ សិស្សានុសិស្ស និងបងប្អូនអាណាព្យាបាលដែលបានភៀសសឹកពីតំបន់ដែលមានបញ្ហា ហើយបានមកដល់ទឹកដីក្នុងខេត្តកំពង់ចាមនេះ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរ អំពីបញ្ហាសុខទុក្ខ ក៏ដូចជាបានដោះស្រាយនូវបញ្ហាជូនបងប្អូន គ្រួសារភៀសសឹករបស់យើងនេះ។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា ក្នុងការមកស្នាក់អាស្រ័យបណ្ដោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងខេត្តកំពង់ចាមមួយរយៈនេះ ឃើញថា ទាំងស្បៀង

សម្ដេច​ធិបតី៖​ ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ

សម្ដេច​ធិបតី៖​ ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ជាទីគោរព និង ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត! ថ្ងៃនេះ, ក្នុងនាមប្រមុខរាជរដ្ឋាភិបាល, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមផ្ញើនូវសារមួយ ទៅកាន់បងប្អូនជនរួមជាតិទាំងអស់ នៅក្នុងវេលាដែលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងបាន និង កំពុងរងសោកនាដកម្មនៃសង្គ្រាមឈ្លានពាន ក្រោយពីការទទួលបានសន្តិភាពពេញលេញ នៅឆ្នាំ ១៩៩៨ ។ កម្ពុជាបានឆ្លងកាត់យ៉ាងឆ្អែតឆ្អន់នូវភ្នក់ភ្លើងសង្រ្គាមរាប់រយឆ្នាំ រួមទាំងរបបប្រល័យពូជសាសន៍ ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ស្គាល់តម្លៃពិតប្រាកដនៃ «សន្តិភាព» ហើយក្នុងកាលៈទេសៈនេះ យើងពិតជាគ្មានប្រាថ្នាអ្វីផ្សេងឡើយ ក្រៅពីសុខសន្តិភាព និង លទ្ធភាព ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ។ ក្នុងន័យនេះ, កម្ពុជាផ្តល់តម្លៃខ្ពស់បំផុត ចំពោះ «សន្តិភាព និង ការអភិវឌ្ឍ» ហើយកម្ពុជាតែងតែគាំទ្រ និង ចូលរួមអនុវត្តដោយសុចរិត នូវសណ្តាប់ធ្នាប់តំបន់ និង សកល ដោយផ្អែកលើច្បាប់អន្តរជាតិ,

សម្តេចប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមរំលែកទុក្ខ និងជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងជួបសំណេះសំណាលជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ កាលពីពេលកន្លងទៅ ហើយដែលបច្ចុប្បន្នក្រុមគ្រួសារសពស្នាក់នៅក្នុងទឹកដីខេត្តពោធិ៍សាត់។ ក្នុងសមានទុក្ខក្ដុកក្ដួល ខ្សឹបខ្សួលរំជួលចិត្តឥតឧបមាចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហានដែលបានពលីក្នុងសមរភូមិ, អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវក្តីសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់សមាជិកគ្រួសារ លោកវរសេនីយ៍ទោ ចាន់ សុវត្ថា ដែលមានទឹកចិត្តអង់អាចក្លាហាន មោះមុតលើសមរភូមិប្រយុទ្ធ តស៊ូប្តូរជីវិត ដើម្បីបុព្វហេតុការពារបូរណភាព ទឹកដី អធិបតេយ្យជាតិ ជាពិសេស ការពារសុខសន្តិភាពជូនប្រជាជន។ ក្នុងសមានទុក្ខដ៏សែនក្តុកក្តួលបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព វរសេនីយ៍ទោ ចាន់ សុវត្ថា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាសមានចិត្តគោរព និងជាការដឹងគុណតាមប្រពៃណីជាតិខ្មែរ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី

មូលហេតុរថយន្តព្រូស បើកចូលទឹកកណ្សិនទឹកអង្គរវត្ត

មូលហេតុរថយន្តព្រូស បើកចូលទឹកកណ្សិនទឹកអង្គរវត្ត ខេត្តសៀមរាប៖តាមសមត្ថកិច្ចបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះ ករណីរថយន្តព្រោះដែលបានបើកចូលទឹកកណ្សិនទឹកអង្គរវត្ត មូលហេតុអ្នកបេីកបររថយន្តបើកលឿនដោយខ្វះការប្រុងប្រយ័ត្ន​ ទើបបណ្ដាលឱ្យមានហេតុការណ៍នៃកើតឡើង។ សូមជម្រាបថាគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលា​ម៉ោង២០និង៣៥នាទី​ ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២៥​ នៅលេីរុក្ខវិថីព្រះសីហនុ​ ចំណុចផ្លូវអក្សរតេ​ (ចំបក់កំណប់​) ស្ថិត​នៅភូមិក្រវ៉ាន់​ សង្កាត់​នគរធំ​ ក្រុងសៀមរាប​។ សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡេីងដោយខ្លួនឯង​ ដែលមានមនុស្សចំនួន៤នាក់ បានជិះក្នុងរថយន្ត មានឪពុកម្តាយ​ និងកូន០២នាក់​ ធ្វេីដំណេីរដោយរថយន្ត​ Toyota Prius ពណ៌ក្រហម​ ផ្លាកលេខ​ កំពង់ឆ្នាំង​ 2C-5595 ទិសដៅពីត្បូងទៅជេីង​ លុះដល់ចំណុចផ្លូវអក្សរតេក៏រ៉េចង្កូតចូលកណ្សិនទឹកអង្គរវត្តតែម្ដង។ សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងហេតុការណ៍នេះ ជនរងគ្រោះ​ ឪពុក​ម្ដាយ​ រងរបួសស្រាល​ និងកូនស្រី​ អាយុ​០៥ឆ្នាំ​ និងកូនប្រុស​ អាយុ០៣ឆ្នាំ​ រងរបួសធ្ងន់​ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមាអង្គរ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់អំពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយរហូតដល់ព្រឹកនេះ៕SRP

រថយន្តម៉ាកMercedes ព្រលះម៉ូតូនៅស្រុកជីក្រែង បណ្ដាលឱ្យស្លាប់មនុស្សម្នាក់

រថយន្តម៉ាកMercedes ព្រលះម៉ូតូនៅស្រុកជីក្រែង បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ ខេត្តសៀមរាប៖អ្នកបើកបរម៉ូតូម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុដោយរថយន្តមួយគ្រឿងបុកចំពេញទំហឹង។ ហេតុការណ៍បានកើតឡើង នៅលេីផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិតាអុង  ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប វេលាម៉ោង១៧និង៥២នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្តម៉ាក Mercedes ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2D-5324 និងម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AG-2695 ( ទិសដៅពីលិចទៅកើត )។ សមត្ថកិច្ចបានបន្តថា ករណីនេះបណ្តាលអោយស្លាប់ ឈ្មោះ ម៉ៅ រ៉ែម ភេទប្រុសអាយុ៥៣ឆ្នាំ ទីលំនៅភូមិតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែង អ្នកបេីកបរម៉ូតូ។ ចំណែកអ្នកបើករថយន្ត ឈ្មោះ ឡោះ សាហ្វីអ៊ី ភេទប្រុសអាយុ៣០ឆ្នាំទីលំនៅ ភូមិច្រករមៀត ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (របួសស្រាល )៊ បើតាមសមត្ថកិច្ច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុ បឋមជនរងគ្រោះបេីកបរម៉ូតូបត់ឆ្លងថ្នល់ពីទិសខាងត្បូងទៅទិសខាងជេីង បណ្តាលឲ្យរថយន្តបុកស្លាប់តែម្ដង។ បច្ចុប្បន្ន

លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ ជួបសំណេះសំណាលសួរសុខទុក្ខស្ត្រីជាជនភៀសសឹក ទើបសម្រាលកូនរួចនិងត្រៀមសម្រាលចំនួន១៦នាក់

ខេត្តសៀមរាប៖លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៥ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខស្ត្រីជាជនភៀសសឹក ទើបសម្រាលកូនរួច និងត្រៀមសម្រាល ចំនួន ១៦នាក់ ស្នាក់នៅ ៣ទីតាំងរួមមាន វត្តពោធិ៍សាត់ ពោធ៍ពីរដើម, ផ្សាររាត្រី ផ្លូវ៦០ម៉ែត្រ, និងវត្តប្រាសាទត្រាំនាគ។ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខអំពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជានិច្ចកាលតែងតែទុកការលំបាករបស់ប្រជាជនជាការលំបាកផ្ទាល់ខ្លួនរបស់លោកជានិច្ច។ ស្ថិតក្នុងឱកាសនោះ លោកជំទាវបានជួបសំណេះសំណាលក្រុមគ្រួសារស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប សូមមានភាពកក់ក្ដៅជាមួយអាជ្ញាធរមូលដ្ឋាននៅជាប់ផ្ទាល់ជាមួយនឹងបង-ប្អូន និងបានថ្លែងសរសើរចំពោះការយកចិត្តទុកដាក់ សម្របសម្រួលទីតាំងស្នាក់នៅ និងបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ជូនក្រុមគ្រួសារភៀសសឹកក្នុងករណីចាំបាច់ណាមួយ។ ជាមួយគ្នានេះ លោកជំទាវលើកទឹកចិត្តឱ្យបំបៅកូនដោយទឹកដោះម្ដាយសម្រាប់រយៈពេល ៦ខែដំបូង ដើម្បីប្រព័ន្ធភាពស៊ាំរបស់កូនរឹងមាំ ហើយចំពោះម្ដាយកំពុងពពោះសូមបរិភោគអាហារសម្បូរសារធាតុចិញ្ចឹម ពិសេសជាតិដែក ដើម្បីឱ្យទារកនៅក្នុងផ្ទៃលូតលាស់បានល្អ។ ជាចុងក្រោយ លោកជំទាវជូនពរឱ្យមាតា និងទារកទាំងអស់មានសុខភាពល្អ

មនុស្សប្រមាណ២ពាន់នាក់ ចូលរួមព្រឹត្តិការណ៍ជិះកង់ផ្សាភ្ជាប់នឹងសកម្មភាពសប្បុរសធម៌ក្រោមប្រធានបទ “រួមគា្នដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី »

មនុស្សប្រមាណ២ពាន់នាក់ ចូលរួមព្រឹត្តិការណ៍ជិះកង់ផ្សាភ្ជាប់នឹងសកម្មភាពសប្បុរសធម៌ក្រោមប្រធានបទ “រួមគា្នដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី » ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ « រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» បានទាក់ទាញបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិប្រមាណ២ពាន់នាក់ មកចូលរួមដើម្បីបង្ហាញអបអសាទរទិវាសន្តិភាពកម្ពុជា និង លើកស្ទួយវិស័យទេសចរណ៍ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លើទឹកដីប្រវត្តិសាស្ត្រសៀមរាប.អង្គរ ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» (Together for Cambodia in Solidarity Season) ក្នុងគោលបំណងពង្រឹងកម្លាំងសាមគ្គីភាព ជាធ្លុងមួយ និងពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយដល់គ្រួសារ ភៀសសឹកនៅក្នុងគ្រាដ៏លំបាក។ ឯកឧត្តមបន្តថា តាមការរៀបចំពីដំបូង ក្រុមការងាររំពឹងថា នឹងមានអ្នកចូលរួមចំនួន ១ពាន់នាក់ ប៉ុន្តែត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ ចំនួនអ្នកចុះឈ្មោះមានដល់ជាង២ពាន់នាក់ និងមាន២០ជាតិសាសន៍ផ្សេងៗគ្នាមកចូលរួម ដែលនេះ បានបង្ហាញអំពីស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង