ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុងស្នងការនគរបាលខេត្តសៀមរាប នៅរសៀលនេះ បានដឹកនាំសហការី នាំយកថវិកាចំនួន៣,០០០$ ( បីពាន់ដុល្លារ) ទៅប្រគល់ជូនសាខាកាកបាទក្រហមខេត្តសៀមរាប នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តសៀមរាប ដែលទទួលដោយលោក ស៊ុំ សំអន នាយកសាខា តំណាងឱ្យ លោក ទៀ សីហា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប ក្នុងឱកាសអបអរសាទរខួបលេីកទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឈចន្ទក្រហម ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង បានឲ្យដឹងថាថវិកាទាំងនេះគឺជារួមចំណែករបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដេីម្បីរួមចំណែកសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ។
លោក ស៊ុំ សំអន នាយកសាខាបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងបានលេីកឡេីងថា: នឹងប្រេីប្រាស់ថវិកាទាំងអស់នេះឱ្យចំគោលដៅ ក្នុងការងារមនុស្សធម៌ ចំពោះជនងាយរងគ្រោះបំផុត ស្របទៅនឹងគោលការណ៍គ្រឹះទាំង០៧ ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឈចន្ទក្រហម៕SRP







