ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៦:៤១ ព្រឹក

អាជ្ញាធរខេត្តសៀមរាប អំពាវនាវឱ្យអ្នកសារព័ត៌មាន ទាំងអស់ ជួយផ្សព្វផ្សាយ ពីផលិតផល ទេសចរណ៍ ក្នុងខេត្តផង

ខេត្តសៀមរាប៖លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តបានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ យកមនសិកាមកសរសេរព័ត៌មាន និងជួយផ្សព្វផ្សាយពីផលិតផលទេសចរណ៍ក្នុងខេត្តផង។
លោកថ្លែងយ៉ាងដូច្នេះនៅព្រឹកមិញនេះក្នុងពេលតំណាងលោក ទៀ សីហា អភិបាលខេត្តអញ្ជើញបើកសិក្ខាសាលាពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធការអនុវត្តច្បាប់ ស្តីពីរបបសារព័ត៌មាន នៅសណ្ឋាគារ តារារង្សី ក្រុងសៀមរាប ខេត្តសៀមរាប។
នៅក្នុងពិធីបើកនេះលោកក៏បានមានប្រសាសន៍ថា សិទ្ធរបស់អ្នកសារព័ត៌មាន គឺត្រូវមានព្រំដែន ហើយ ត្រូវបានកំណត់ដោយច្បាប់ ជាមួយគ្នានេះអ្នកសារព័ត៌មានទាំងអស់ក៍ត្រូវប្រកាន់ភ្ជាប់នូវច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ តាមការណែនាំរបស់ក្រសួងព័ត៌មាន ។

លោក ពៅ ពិសិដ្ឋ បានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហារបបសារព័ត៌មាន ហើយរដ្ឋាភិបាលក៏បានរៀបចំគោលការណ៍ជាច្រើនដើម្បីជាប្រយោជន៍ដល់អ្នកសារព័ត៌មាន ដូចជាច្បាប់ស្តីពីររបបសារព័ត៌មាន ក្រមសីលធម៌ និងក្រមព្រហ្មទណ្ឌជាដើម។ ជាមួយគ្នានេះ អ្នកសារព័ត៌មានទាំងអស់ត្រូវប្រើប្រាស់សិទ្ធឱ្យស្របច្បាប់ និងតួនាទីរបស់ខ្លួន ។ ប៉ុន្តែអង្គភាពមួយចំនួន បានប្រើប្រាស់តួនាទី និងសិទ្ធរបស់ខ្លួនខុស ខ្លះធ្វើការងារជំនួសសមត្ថកិច្ច ដែលវាប្រាសចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈ ច្បាប់ស្តីពី របបសារព័ត៌មាន និងច្បាប់ពាក់ព័ន្ធនានាមួយចំនួនទៀត។

លោក លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា សិក្ខាសាលាថ្ងៃនេះ បានជំរុញឱ្យមានការគោរពច្បាប់ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងបង្ខិតឲ្យជិតគ្នាស៊ីសង្វាក់ ធ្វើការជាមួយគ្នារវាងអាជ្ញាធរខេត្ត មន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាន គ្រប់និន្នាការទាំងអស់ក្នុងខេត្តសៀមរាប។ ពិធីបើកនេះមានការអញ្ជើញចូលរួមពីលោកមេធាវី អ៊ុន ច័ន្ទថុល តំណាងនាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា LAC និងសមាជិក សមាជិក នៃអង្គសិក្ខាសាលាចំនួន៤០នាក់៕SRP

Read Previous

លោកអ៊ុន ចាន់ដា ប្រាប់មន្ទីរសុខាភិបាល ឲ្យយកចិត្តទុកដាក់ លេីកកម្ពស់ ការ​គ្រប់គ្រង​ សេវាឯកជន

Read Next

ខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សា អាណត្តិទី៣