ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១២:១១ ព្រឹក

ជាងសំណង់ចោទ ក្រុមហ៊ុនដាយមេនសិនស្ទូឌីយ៉ូ ថាជំពាក់លុយឈ្មួញជាង១ពាន់ដុល្លារ ដោះស្រាយ

ខេត្តសៀមរាប៖ក្រុមហ៊ុនដាយមេនសិនស្ទូឌីយ៉ូដែលមានទីតាំងនៅផ្ទះលេខ០១៨ ក្រុមទី០២ភូមិតាភុលសង្កាត់ស្វាយដង្គំក្រុងសៀមរាបតាមបណ្ដោយផ្លូវជាតិលេខ០៦ បានរងការចោទប្រកាន់ពីជាងសំណង់ថាមិនដោះស្រាយលុយថ្លៃកម្លាំងពលកម្មឲ្យគាត់។

លោកគង់ វាសនាជាងសំណង់ នៅថ្ងៃសុក្រនេះបានប្រាប់អ្នកសារព័ត៌មានថារូបលោកនិងក្រុមការងារបានទទួលម៉ៅការសំណង់តពីក្រុមហ៊ុនដាយមេនសិនស្ទូឌីយ៉ូដើម្បីធ្វើការជួសជុលដោយប្រើរយៈពេល១ខែពេញមានផ្ទៃក្រឡា៣៦ម៉ែត្រការ៉េ នៅហាងនំខេកមួយកន្លែងយីហ៊ោ(ហាងនំហាវ៉ៃ)ស្ថិតនៅជាប់ផ្លូវស៊ីសុវត្ថិ ទល់មុខវិទ្យាល័យ១០មករាក្រុងសៀមរាប។ លោកវាសនា ថាក្រោយពីធ្វើការជួសជុលរួច គាត់សុំបើកលុយពីប្រធានក្រុមហ៊ុនដាយមេនសិនស្ទូឌីយ៉ូ នៅនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៩ ប៉ុន្តែក្រុមហ៊ុននេះមិនបើកលុយឲ្យនោះទេធ្វើឲ្យរូបលោកខាតបង់កម្លាំងពលកម្មផងខាតបង់ថ្លៃទិញសម្ភារទាំងពេលវេលាផងដែរ។ករណីនេះលោក គង់ វាសនា បានសំណូមពរឲ្យអ្នកសារព័ត៌មានទៅដល់ទីតាំងក្រុមហ៊ុនដើម្បីជួយផ្សព្វផ្សាយថាក្រុមហ៊ុននេះមិនបានបើកលុយរូបលោក។

ជុំវិញការចោទប្រកាន់ខាងលើនេះលោកសែម សិដ្ឋវាសនា ខាងក្រុមហ៊ុនដាយមេនសិនស្ទូឌីយ៉ូ បានប្រាប់អ្នកសារព័ត៌មានថាមូលហេតុគឺក្រោយពីធ្វើការជួសជុលរួចបានមួយរយៈស្រាប់តែលិចទឹក និងប្រេះថ្នាំលាប។ដូច្នោះ ត្រូវការឲ្យជាងចូលមកជួសជុលវិញ។តែជាងមិនព្រមមកជួសជុលនោះទេ។លោកសិដ្ឋវាសនា បន្តថារហូតមកដល់ពេលនេះម្ចាស់នំខេកនោះបានបិទហាងដោយសារក្ស័យធន ពុំបានដំណើរការប្រកបអាជីវកម្មនោះឡើយ។

លោក គង់ វាសនា បានបញ្ជាក់បន្ថែមបញ្ហានេះ»ហៅខ្ញុំមកជួសជុល តែពេលខ្ញុំទៅដល់ម្ចាស់ហាងប្រាប់ថា មិនទាន់ឲ្យជួសជុលទេរងចាំបុណ្យ(គ្រឹះស្មាក់)រួចសិនរហូតដល់ពេលបច្ចុបុ្បន្ននេះកន្លង០៧ខែមកហើយ។ ហាងនោះត្រូវបានបិទមិនដំណើរការនៅថ្ងៃសុក្រទី១២ខែមិថុនាឆ្នាំ២០២០នេះទើបខ្ញុំបានទៅដល់ក្រុមហ៊ុនដើម្បីសួរនាំរឿងលុយ។ ប៉ុន្ដែត្រូវខាងក្រុមហ៊ុនជាមនុស្សមានកំហឹងអសីលធម៌ជេរប្រមាថរូបខ្ញុំទៅវិញ។ទោះយ៉ាងណាករណីខាងលើនេះសង្ឃឹមថាអាជ្ញាធមន្ទីរពាក់ព័ន្ធនិងជួយអន្តរាគមន៍ដោះស្រាយជូនពួកគាត់ជាក់ជាមិនខាន៕SRP

Read Previous

ពលរដ្ឋ០៧នាក់បានស្លាប់ និងជាង២០នាក់ផ្សេងទៀត សង្គ្រោះនៅមន្ទីរពេទ្យ អាចបណ្តាលមក ពីពុលស្រាថ្នាំចិនសែ តាំងគួយ

Read Next

រថយន្តមិនស្គាល់ម៉ាក បុកម៉ូតូ នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ និងរបួសពីរនាក់ រួចបើករត់គេចបាត់