ខេត្តសៀមរាប៖មន្ត្រីស្រុកជីក្រែងបានថ្លែងថាមនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតបានរងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចណ៍។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៣និង២០នាទីថ្ងៃទី១២ខែមិថុនាឆ្នាំ២០២០នេះលើផ្លូវជាតិលេខ០៦ចំណុចភូមិស្ពានតូច ឃុំឫស្សីលក ស្រុកជីក្រែង។
មន្ត្រីបានបន្តថាគ្រោះថ្នាក់នេះរវាងរថយន្តមិនស្គាល់ម៉ាក់បានបុកម៉ូតូម៉ាក់MSXពណ៌ខ្មៅពាក់ស្លាកលេខភ្នុំពេញ១FF៩៨៩៩( ទិសដៅពីលិចទៅកើត)។ជនរងគ្រោះទី០១ឈ្មោះ ឡុក ឡេវ ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិសំរោងកញ្ចោច ឃុំឬស្សីលកស្រុកជីក្រែងបើកបរម៉ូតូ(ស្លាប់)។ទី០២ឈ្មោះសី សាក់ភេទប្រុសអាយុ២ឆ្នាំទីលំនៅភូមិសំរោងកញ្ចោចឃុំឬស្សីលក (របួសធ្ងន់)។ទី០៣ឈ្មោះចាម ម៉េងភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅភូមិឬស្សីលកឃុំឬស្សីលក ស្រុកជីក្រែង(របួសធ្ងន់)។
បើតាមមន្ត្រីដដែលបញ្ជាក់ថាក្រោយកើតហេតុអ្នករងរបួសបញ្ជូនទៅមន្ទីរពេទ្យស្រុកសូទ្រនិគម។ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែករថយន្ដបង្កបើកគេចខ្លួនបាត់។ឯម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីលក៕SRP